ពលរដ្ឋខ្មែរចំនួន ១៨នាក់ (៥គ្រួសារ) ដែលឆ្លងដែនខុសច្បាប់នៅទីក្រុងហូជីមិញ ត្រូវបានសម្របសម្រួលអោយ វិលត្រឡប់មកស្រុកកំណេីតវិញ

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញបានសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងហូជីមិញ រៀបចំឲ្យពលរដ្ឋខ្មែរចំនួន ១៨នាក់ (៥គ្រួសារ) ដែលឆ្លងដែនខុសច្បាប់មករកការងារធ្វើ និងប្រកបរបរចិញ្ជឹមជីវិតនៅទីក្រុងហូជីមិញ ត្រឡប់ទៅស្រុកកំណើតវិញ ដោយសារជួបបញ្ហាលំបាកក្នុងបរិបទនៃជំងឺកូវីដ-១៩ និងមានជីវភាពខ្វះខាតខ្លាំង។

ស្ថានអគ្គកុងស៊ុលបាន៖ រៀបចំរថយន្តដឹកជញ្ជូន និងបានជូនដំណើរដល់ព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង (បានធ្វើតេស្តទទួលលទ្ធផលអវិជ្ជមានកូវីដទាំង ១៨នាក់ មុនចេញដំណើរ) បានរៀបចំទឹកសុទ្ធ នំបុ័ងសាច់ជូនសម្រាប់អាហារថ្ងៃត្រង់ និងផ្តល់ជូនមីក្នុងមួយគ្រួសារ ១កេស (៣០កញ្ចប់) សម្រាប់ហូបក្នុងពេលចត្តាឡីស័កនៅកម្ពុជាផងដែរ។

  • ទន្ទឹមនេះ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលក៏បានផ្តល់ជំនួយជាគ្រឿងឧបភោគ និងបរិភោគ ដល់ពលរដ្ឋខ្មែរចំនួន ០៣ គ្រួសារ នៅក្រុងហូជីមិញ ដែលជួបការលំបាកខ្លាំង ក្នុងកំឡុងពេលដែលអាជ្ញាធរក្រុងអនុវត្តវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ដោយ/សួង ពិសិដ្ឋ
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner