ម៉ាឡេស៊ី៖ មានមនុស្សជាង ៥១.០០០ នាក់ត្រូវបានឆ្លងជម្ងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ
អត្ថបទដោយ៖
Kien Sereyvuth
អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃម៉ាឡេស៊ី Ismail Mohamed បាននិយាយថា មនុស្សជាង ៥១.០០០ នាក់រួមទាំងអ្នកទោស បុគ្គលិកពន្ធនាគារ និងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងជំងឺកូវីដ-១៩ ចាប់តាំងពីឆ្នាំមុន។
ថ្លែងនៅក្នុងសភាកាលពីថ្ងៃអង្គារ ទី ២៨ កញ្ញា លោក Ismail បាននិយាយថា តួលេខពីនាយកដ្ឋានពន្ធនាគារបានបង្ហាញថា មនុស្សសរុបចំនួន ៥១.១២៣ នាក់រួមមានអ្នកទោសពន្ធនាគារ បុគ្គលិកនិងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងជំងឺកូវីដ-១៩។
សាវនាការក៏បានរងផលប៉ះពាល់ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងពន្ធនាគារដែលធ្វើអោយប៉ះពាល់ដល់អ្នកទោសចូលមកក្នុងតុលាការ។