ថៃទទួលបាន Pfizer ២លានដូស ជាលើកដំបូង
វ៉ាក់សាំងប្រភេទ Pfizer ចំនួន២លានដូស ត្រូវបានបញ្ជូនទៅដល់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី២៩ កញ្ញា ២០២១នេះ។ វ៉ាក់សាំងប្រភេទបានទៅដល់ថៃលើកដំបូង ដែលជាផ្នែកមួយនៃការបញ្ជាទិញ៣០លានដូស របស់រាជរដ្ឋាភិបាល។
រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul ដែលបានទៅទទួលវ៉ាក់សាំងនៅចំណតអាកាសយានដ្ឋានបាននិយាយថា វ៉ាក់សាំងទាំងនេះ គឺសម្រាប់ចាក់ជូនក្រុមយុវវ័យចាប់ពី១២ ទៅ ២៨ឆ្នាំ។
លោកបន្តថា វ៉ាក់សាំងប្រភេទនេះ ចំនួន៦លានដូសទៀតនឹងបញ្ជូនទៅដល់ថៃ នៅក្នុងខែតុលា ខាងមុខនេះ ហើយគ្រោងទៅដល់ឲ្យគ្រប់៣០លានដូស នៅត្រឹមចុងឆ្នាំ២០២១នេះ៕ ប្រភពពី The Nation
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ