ហ្វេសប៊ុកព្រមជាមួយរដ្ឋាភិបាលសិង្ហបុរី លើការដោះស្រាយការជ្រៀតជ្រែករបស់បរទេស

ហ្វេស​ប៊ុក​បាន​និយាយ​ថា​ ខ្លួន​ចែក​រំលែក​គោល​ដៅ​ដូច​គ្នា​នឹង ​រដ្ឋាភិបាល​សិង្ហ​បុរី​ដែរ​នៅ​ពេល​និយាយ​អំពី​កា​រជ្រៀត​ជ្រែក​ កិច្ច​ការ​បរទេស​ប៉ុន្តែ​ បាន​បន្ថែម​ថា​ច្បាប់​ដែលបាន​​ស្នើ​ឡើង​នេះ​ត្រូវ​បាន​គេនិយាយ​យ៉ាង​ទូលំ​ទូ​លាយរួច​មកហើយ​​។

លោក​ Nathaniel Gleicher ប្រធាន​ផ្នែក​គោល​នយោ​បាយ​ សន្តិ​សុខ​អ៊ីន​ធឺ​ណិត​របស់​ហ្វេស​ប៊ុក​បាន​ប្រាប់​សារ​​ព័ត៌មាន​ នៅ​ក​នៅ​ថ្ងៃ​អង្គារ​ទី​ ២៨​ ខែ​កញ្ញា​ថា​៖ «យើង​មិន​ចង់​បាន​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ ជា​ពិសេស​ប្រតិ​បត្តិការ​ដែល​មាន​ឥទ្ធិពល​នៅ​លើ​វេទិកា​របស់​យើង​ទេ​»។

សិង្ហ​បុរី​គឺ​ជា​ប្រទេស​មួយ​ ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​ប្រកាន់​យក​វិធី​នីតិប្បញ្ញត្តិ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ​ ដូច​វិធី​សាស្រ្ត​នីតិ​បញ្ញត្តិថ្មី​ សម្រាប់​ភាព​ឯក​ជន​របស់​អ្នក​ប្រើ​ប្រាស់​ដើម្បី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​ដើម្បី​សុវត្ថិ​ភាព​»។ ហ្វេស​ប៊ុក​បាន​និយាយ​ថា​  ខ្លួន​បាន​លុប​ចោល​ប្រតិបត្តិ​ការ​ដែល​មាន​ឥទ្ធិ​ពល​ជាង​ ១៥០​ នៅ​ក្នុង​ប្រទេស​ជាង​ ៥០ ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៧​ ដោយ​ប្រតិបត្តិ​ការ​ជាង​ ៤០​ នេះ​ផ្តោត​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

លោក​ Nathaniel Gleicher សង្កត់​ធ្ងន់​ថា ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​រដ្ឋា​ភិបាល​ សង្គម​ស៊ី​វិល​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះ​ស្រាយ​ប្រតិបត្តិការ​ដែល​មាន​ឥទ្ធិ​ពល​ដោយ​គូស​បញ្ជាក់​ថា​ប្រតិបត្តិ​ការ​មួយ​នៅ​អឺរ៉ុប​បាន​ប្រើ​វេទិកា​ផ្សេងៗ​គ្នា​ជាង​ ៣០០ ​ដើម្បី​ទៅ​ដល់​ទស្សនិក​ជន​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner