គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំប្រគល់ថវិកាធានារ៉ាប់រងសង្គមជិត ១០០លានរៀលជួន គ្រួសារសពអតីតយុទ្ធជន ១០គ្រួសារ

ខេត្តកំពង់ធំ ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន ប្រធាគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងលោកជា គឿន អនុប្រធានមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា បានអញ្ជើញប្រគល់ថវិកាជិត១០០លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ១០គ្រួសារ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅផ្នែកសឹករងស្ទឹងសែន សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ជា គឿន អនុប្រធានមន្ទីរ និងលោកស្រី កែវ ចន្ធូ ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ឋជនខេត្តកំពង់ធំ បានឲ្យដឹងថា ថវិកាដែលគ្រួសារសពអតីតយុទ្ធជននីមួយៗ ទទួលបាននេះ មានការខុសគ្នា តាមឋានន្តរសក្ដិ និងរយៈពេលនៃការបម្រើការងាររបស់អតីតយុទ្ធជន ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា ប្រាក់ធានារ៉ាប់រងសង្គម របស់រាជរដ្ឋាភិបាល ចំនួន ៩០.០៧៣.៥៦០រៀល សម្រាប់ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន ១០គ្រួសារ និងបានសម្តែងនូវការសោកស្ដាយ ចំពោះការបាត់បង់អតីតយុទ្ធជន ដែលធ្លាប់រួមរស់ជាមួយគ្នានៅក្នុងសមរភូមិនាសម័យសង្គ្រាមកន្លងមក និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនសូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បញ្ជាក់ពីការយកចិត្តទុករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចំពោះអតីតយុទ្ធជន ទី១ បងប្អូននៅមានជីវិតទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែ តាមប្រព័ន្ធធានាគារ ទី២ ពេលមានជំងឺបងប្អូនអតីតយុទ្ធ ជនយើងមានប័ណ្ណបេឡាជាតិសន្តិសុខសង្គម ដោយរដ្ឋជាអ្នកចេញថ្លៃព្យាបាលជំងឺជូននៅ ន្ទីរពេទ្យរដ្ឋនានា ទី៣ បងប្អូនមរណភាព ក្រុមការងារសមាគមអតីតយុទ្ធជន នាំយកប្រាក់បេឡាមរណសង្គ្រោះបួនលានរៀល ជូនដល់ផ្ទះ សម្រាប់ធ្វើបុណ្យសព និងបានសំណូមពរគ្រួសារសពអតីតយុទ្ធជន ក្រោយពេលទទួលបានថវិកានេះ ត្រូវខិតខំប្រឹងប្រែងដោះស្រាយ ជីវភាពគ្រួសារ បង្កើតមុខរបររកទទួលទាន ដើម្បីចិញ្ចឹមជីវិត ត្រូវបន្តអនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល ពិសេស វិធានការ ៣ ការ ពារ និង ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន៕ ដោយ ប៊ុន រដ្ឋា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner