ប្រធានគ្រប់គ្រងកប៉ាល់លួចដឹកប្រេងចេញពីកម្ពុជាត្រូវតុលាការឥណ្ឌូណេស៊ីកាត់ទោសជាប់គុក (Video Inside)

នាយកគ្រប់គ្រងនាវា MT Strovolos ដែលលួចដឹកប្រេងឆៅរបស់កម្ពុជា និងត្រូវបានចាប់ក្នុងដែនទឹកប្រទេស ឥណ្ឌូណេស៊ីនោះ ត្រូវបានតុលាការឥណ្ឌូណេស៊ីបានកាត់ទោសឃុំខ្លួនហើយ។ នាវា MT Strovolos បានលួច ចាកចេញពីកម្ពុជា  កាលពីថ្ងៃទី១៨មិថុនាដោយដឹកប្រេងឆៅចេញពីកម្ពុជាចំនួន៣០ម៉ឺនធុង។

សារព័ត៌មាន Eurasia review នៅថ្ងៃ ទី២៩ ខែកញ្ញា បានរាយការណ៍ថា ប្រធានក្រុមនាវាដែលជនជាតិបង់ក្លាដេសនោះ ត្រូវបានតុលាការឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុន បានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន១៥ថ្ងៃ និងពិន័យជាប្រាក់ ១០០លានរ៉ូពី ឬប្រមាណ៧ពាន់ដុល្លារ ពីបទ ចូលចតនៅក្នុងដែនសមុទ្រឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។

សេចក្តីរាយការណ៍កាសែតបានបន្តថា ប្រសិនបើលោក មិនបង់ប្រាកផាកពិន័យនេះទេ លោកនឹងត្រូវជាប់ទោស បន្ថែម១ខែទៀត។ សេចក្តីរាយការណ៍បន្តថានៅច្រើនថ្ងៃបន្ទាប់មកទៀត តុលាការឥណ្ឌូណេស៊ី បានបន្តកាត់ ទោសដោយឃុំខ្លួនមនុស្ស១៩នាក់ទៀត ដែលជាអ្នកបានធ្វើការលើកប៉ាល់នោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner