រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន៨៨១ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៨៨១ករណី ដែលជាតួលេខ ឆ្លងកាន់តែកើនឡើងលើសម្សិលមិញចំនួន១៥ករណី។ ការឆ្លងក្នុងខ្ទង់ជាង៨០០ករណីនេះបានកើត ឡើង៦ថ្ងៃ ជាប់ៗគ្នាមកហើយនៅក្នុងខែកញ្ញានេះ។

ការឆ្លងថ្មីចំនួន៨៨១ករណីនៅថ្ងៃនេះ រួមមាន៨១៦ករណីជាការឆ្លងចូល ក្នុងសហគមន៍ និង៦៥ករណីគឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង៣៣ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេស បានថយចុះ១៨ករណី។

ចំណែកការ ស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៥នាក់ ដែលថយចុះ១១ករណី បើប្រៀបធៀបនឹង ម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២២០ថ្ងៃ កន្លងមកនេះ បាន កើនឡើងដល់៩ម៉ឺន២ពាន់៧៧១ករណី ។

កម្ពុជាគិតត្រឹមថ្ងៃទី២៩ខែកញ្ញា ការឆ្លងសរុបទូទាំងប្រទេស មានចំនួន១១ម៉ឺន១ពាន់៦៧៣ករណី, ការស្លាប់សរុបកើនចំនួន២ពាន់៣០២នាក់ និងការព្យាបាលជាសះស្បើយ សារុបមានចំនួន១០ម៉ឺន២ពាន់២២២នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner