រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៦ម៉ឺន ៧ពាន់ ២៧ នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន ៦ម៉ឺន៧ពាន់២៧ នាក់។

យោងតាមក្រសួងសុខាភិបាល,តួលេខនៃចំនួនសារុបដែលប្រជាពលរដ្ឋទូទាំងប្រទេសបានទទួលការចាក់ វ៉ាក់សាំងគិតត្រឹមថ្ងៃទី២៩ខែកញ្ញា បានកើនដល់១៣លាន២សែន៧ម៉ឺន៣ពាន់២៦៣នាក់ហើយ, ក្នុងនោះ អ្នក បានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១០លាន៩សែន៨ម៉ឺន៥ពាន់២៣១នាក់។ ការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៨សែន៩ម៉ឺន៤ពាន់៦នាក់, ការចាក់លើយុវជនវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៥ម៉ឺន៦ពាន់៧៤៩នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់១២ឆ្នាំមាន ចំនួន១លាន ៦សែន២ម៉ឺន២ពាន់៥០៩នាក់ ។ ដោយឡែកការចាក់ដូសទី៣លើពលរដ្ឋគិតមកដល់ថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២១ បានចំនួន៨សែន៨ម៉ឺន១ពាន់៤៣២នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន ១៦លាននាក់ ទូទាំងប្រ ទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៨២,៩៦% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner