ADB ផ្តល់ប្រាក់កម្ចី៨២លានដុល្លារ (Video Inside)

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តប្រាក់កម្ចី៨២លានដុល្លារ ដើម្បីកែលម្អផ្លូវក្នុងខេត្តចំនួន២របស់កម្ពុជា។ សេចក្ដីប្រកាសព័ត៌មាន ADB ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត ប្រាក់កម្ចីចំនួន៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិនិងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ដែលស្ថិតក្នុងខេត្តព្រៃវែង និងកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។

ជំនួយកសាងផ្លូវនេះ គឺជាដំណាក់កាលទី២នៃគម្រោងធ្វើឲ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ដែលមាន គោលបំណងពង្រឹង ការតភ្ជាប់កម្ពុជា ជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំងពីរ។

ដំណាក់កាលទី១ នៃគម្រោង ដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ២០១៧ បានគ្របដណ្តប់លើ ផ្លូវជាតិ ចំនួន១៤៧គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង សៀមរាប និង ស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ច ខាងត្បូងនៃមហាអនុ តំបន់មេគង្គ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner