ចាប់ជនជាតិចិន៦នាក់ និងថ្នាំញៀនជិតមួយគីឡូ (Video Inside)

ជនជាតិចិន៦នាក់រួមនឹងគ្រឿងញៀនចម្រុះជិត១គីឡូក្រាមត្រូវបានសមត្ថកិច្ចបង្រ្កាបបាននៅខេត្តព្រះសីហនុ។  ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ ថាការបង្រ្កាបនោះគឺបានធ្វើ ឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុច សង្កាត់២ ក្រុងព្រះសី ហនុ។

ជនសង្ស័យជាតិចិនទាំង៦ដែលបានឃាត់ខ្លួន រួមមានអាយុពី២៩ដល់៤៩ឆ្នាំ។ វត្ថុតាងដែលចាប់បាន រួម មាន៖ ថ្នាំញៀន កេតាមីនទំងន់ ៣៩២,៩៦ក្រាម, ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ក្រាម, ថ្នាំញៀន WY ២៨៧គ្រាប់, កញ្ឆាក្រៀមចំនួន២កញ្ចប់តូច, ថ្នាំដបពណ៌មាសចំនួន២ដប និងជញ្ជីងថ្លឹងថ្នាំចំនួន១គ្រឿង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner