អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៤លាន៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៧៨ម៉ឺននាក់ និងជាសះស្បើយ២១០លាន៨៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៣៤លាន៦ម៉ឺន៩ពាន់៨០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៧៨ម៉ឺន៨ពាន់៣៧៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២១០លាន៨៨ម៉ឺន២ពាន់៩៦៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៤លាន១៩ម៉ឺន៩ពាន់៤៩៦នាក់ ស្លាប់ចំនួន៧១ម៉ឺន៣ពាន់៩៥៣នាក់ និងជាសះស្បើយចំនួន៣៣លាន៦៣ម៉ឺន៤ពាន់៧០២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន៧៣ម៉ឺន៨ពាន់១៨៨នាក់ ស្លាប់៤៤ម៉ឺន៨ពាន់៩០នាក់ និងជាសះស្បើយ៣៣លាន៧ពាន់២៨៥នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៣៩ម៉ឺន៩ពាន់៥៤៦នាក់ ស្លាប់ចំនួន៥៩ម៉ឺន៦ពាន់១៦៣នាក់ និងជាសះស្បើយ២០លាន៤០ម៉ឺន៤ពាន់៧០១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner