តៃវ៉ាន់ស្នើអោយរឹតបន្តឹងច្បាប់ ដើម្បីទប់ស្កាត់ចិនលួចយកបច្ចេកវិទ្យាសំខាន់ៗរបស់ខ្លួន

តៃប៉ិ៖ រដ្ឋាភិបាលតៃវ៉ាន់បានស្នើអោយមានការរឹតបន្តឹងច្បាប់ទប់ស្កាត់ចិន មិនអោយលួចយកបច្ចេកវិទ្យាសំខាន់ៗ ដែលនេះជាការឆ្លុះបញ្ចាំងពីក្តីព្រួយបារម្ភនៅទីក្រុងតៃប៉ិ ថា ទីក្រុងប៉េកាំងកំពុងតែបង្កើនកិច្ចប្រឹងប្រែងចារកម្មប្រឆាំងកោះនេះ។

ក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់បញ្ជាក់ថា ខ្លួនកំពុងតែដាក់សំណើអោយធ្វើការកែប្រែចំពោះច្បាប់មានស្រាប់ គ្រប់គ្រងការទាក់ទងនឹងចិន ដែលនឹងតម្រូវឲ្យប្រជាជនផ្តល់ប្រាក់ជូនរដ្ឋាភិបាល សម្រាប់បច្ចេកវិទ្យាជាក់លាក់ ដើម្បីទទួលបានការអនុញ្ញាត នៅមុនពេលធ្វើដំណើរទៅប្រទេសចិន។ ទន្ទឹមនេះ ក៏នឹងមានការពិន័យរហូតដល់ទៅ៣៦ម៉ឺន៥៥៥ដុល្លារ សម្រាប់អ្នកដែលបំពានច្បាប់នេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលតៃវ៉ាន់មួយរូប ដែលដឹងពីរឿងនេះបាននិយាយកាលពីខែមុនថា ការកែប្រែនេះ គឺជាមធ្យោបាយការពារបច្ចេកវិទ្យាផលិតរបស់កោះតៃវ៉ាន់ សម្រាប់បន្ទះឈីបដ៏ទំនើប ដែលអ្នកជំនាញឧស្សាហកម្មនិយាយថា ទំនើបជាងរបស់ចិន៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner