Eder Finally បានបញ្ចប់ការផ្ទេរដោយឥតគិតថ្លៃ ទៅកាន់អារ៉ាប៊ីសាអូឌីត

វីរបុរសវគ្គផ្តាច់ព្រ័ត្រ Euro ឆ្នាំ ២០១៦ របស់ជម្រើសជាតិ Portugal’s កីឡាករ Eder Finally រកបានក្លឹបថ្មីសម្រាប់លេង ដោយបានចុះហត្ថលេខាជាមួយ ក្លឹបនៅអារ៉ាដអារ៉ាប៊ីសាអូឌីត ។ នេះបើតាមការចុះផ្សាយរបស់ The Sun នៅថ្ងៃទី៣០ ខែកញ្ញានេះ ។

ភាគីអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា ការមកដល់របស់ Eder Finally មានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម បន្ទាប់ពីកីឡាកររូបនេះ បានចាកចេញពី Lokomotiv Moscow នៅរដូវក្តៅ ។ Eder ចូលរួមជាមួយ Al-Raed ក្នុងការផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីត្រូវបានចាកចេញ ពីក្រុមជម្រើសជាតិរុស្ស៊ី ក្រោយរកបានតែ ១១ គ្រាប់ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក។


គួររំលឹកថា កីឡាករវ័យ ៣៣ ឆ្នាំរូបនេះធ្លាប់លេងឱ្យក្រុម Swansea City ក្នុងក្របខ័ណ្ឌ Premier League ក្នុងយុទ្ធនាការឆ្នាំ ២០១៥-១៦ ។បច្ចុប្បន្នអាជីពដ៏គួរឱ្យកត់សម្គាល់បំផុតរបស់ Eder Finally គឺការរកគ្រាប់បាល់ឈ្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូ ២០១៦ ទល់នឹងបារាំងដោយក្លាយជាវីរបុរសសម្រាប់ជាតិ។
Eder Finally នឹងត្រូវប្រឈមមុខនឹងអតីតមិត្តរួមក្រុមរបស់គាត់គឺ Gomis ដែលលេងឱ្យ Al-Hilal នៅក្នុងលីគអារ៉ាប៊ីសាអូឌីត៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner