ទីតាំងយកសំណាកវិភាគ មេរោគកូវីដ-១៩ ចំនួន ២កន្លែង ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ រៀបចំសម្រាប់បងប្អូនប្រជាពលរដ្ឋទូរទៅ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ នេះថា ទីតាំងចំនួន២ ត្រូវបានរដ្ឋបាលខេត្តរៀបចំសម្រាប់យកវត្ថុសំណាកពីបងប្អូនប្រជាជនទូទៅ ដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) គឺទីតាំងទី១ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទីតាំងទី២ នៅវេទិកា ៧មករា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

រដ្ឋបាលខេត្តបានបញ្ជាក់ទៀតថា ក្នុងករណីបងប្អូនប្រជាជនយើង ដែលធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយសង្ស័យថា បានឆ្លងជំងឺកូវីដ-១៩ ដោយមានអាការៈមិនស្រួលខ្លួនដូចជា ក្តៅខ្លួនលើសពី ៣៧.៥ អង្សាសេ មានភ្លុកផ្តាសាយ ឬក្អក មានស្លេស្ម -ល- ត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅទីតាំងទាំង២ ខាងលើនេះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner