កម្ពុជា ត្រៀមចំនួន៦ រាជធានី-ខេត្ត សម្រាប់ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិ រៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា គណកម្មការ CAMSOC សម្រេចជ្រើសរើស ចំនួន៦ រាជធានី-ខេត្ត សម្រាប់ទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។


ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោម២៥ រាជធានី-ខេត្ត គណៈកម្មការ CAMSOC សម្រេចជ្រើសរើស ៦ រាជធានី-ខេត្ត ដោយរាជធានីភ្នំពេញ ទទួលភារៈកិច្ចធំជាងគេ គឺ៣០ប្រភេទកីឡា រីឯបណ្តាខេត្តទាំង៥នោះ មានសៀមរាប ទទួលធ្វើម្ចាស់ផ្ទះកីឡាទោចក្រយាន កំពង់ស្ពឺ កីឡាប្រណាំងសេះ កែប ទ្រីអាត្លង់ កំពត កីឡាទូកប្រពៃណី និងទូកនាគ និងខេត្ត ព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះកីឡាទូកក្តោង និងបាញ់កាំភ្លើង ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមទៀតថា បច្ចុប្បន្នទីតាំងទីលានដែលបានកំណត់រួចរាល់ ដោយគណៈកម្មការជំនាញផ្នែកទីលានរបស់ CAMSOC កំពុងតែសហការជាមួយសហព័ន្ធសាមីដុតដៃ ដុតជើងក្នុងការសាងសង់ឲ្យសម្រេចរួចរាល់ទៅតាមស្តង់ដា បំរើដល់ការទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ជាប្រវត្តិសាស្រ្ត លើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner