អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹក នៅផ្នែកខាងក្រោម នៃស្រុកមង្គលបូរី

   ជំនន់ទឹកភ្លៀងជន់ពន្លិច ផ្នែកខាងក្រោម នៃស្រុកមង្គលបូរី ជាប់ទៅនឹងផ្ទៃទឹកទន្លេសាប តាមស្ទឹងមង្គលបូរី រដ្ឋបាលខេត្តពិនិត្យស្ថានភាព និងជន្លៀសពលរដ្ឋមកទីទួលសុវត្តភាព នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

          លោករ័ត្ន ដាស៊ីណង់អភិបាលស្រុកមង្គលបុរី បានប្រាប់ថា៖ ជំនន់ទឹកភ្លៀងបានជនលិចផ្នែកខាងក្រោមនៃស្រុកមង្គលបូរី ខាងលិចផ្លូវជាតិលេខ៥ មានឃុំគយមែង ឃុំតាឡំ ជាប់ទៅនឹងផ្ទៃទឹកទន្លេសាប តាមស្ទឹងមង្គលបូរី ដែលបណ្តាលអោយរងផលប៉ះពាល់ ខូចខាតផ្លូវលំ ផ្លូវអភិវឌ្ឍន៍ជនបទ ដំណាំរួមផ្សំ និងដំណាំស្រូវជាច្រើនហិចតា។

           លោក រ័ត្ន ដាស៊ីណង់ ប្រាប់បន្ថែមថា៖ ក្រុមការងារបានជួយសំរួលដល់ពលរដ្ឋ ប្រមាណជា២៥០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងមករកទីទួលសវត្តិភាពហើយ។

   ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ដោយឃើញថាស្ថានភាពទឹកផ្នែកខាងលើ មាន៖ ឃុំឬស្សីក្រោក ឃុំបត់ត្រង់ ស្ថានភាពទឹកហៀហូរ ខ្ជាក់ឡើងហៀចេញពីមាត់ស្ទឹងធ្វើឲ្យលិចចូលក្រោមផ្ទះប្រជាពលរដ្ឋ លិចកំណាត់ផ្លូវមួយចំនួន ដោយឡែកនៅផ្នែកខាងក្រោមស្ថានភាព នៅមិនទាន់ពេញស្ទឹងនៅឡើយ នៅកម្ពស់ជិត ១ម៉ែត្រ ទៅ២ម៉ែត្រទៀត ។

          ឯកឧត្ដម អ៊ុ រាត្រី មានប្រសាសន៍ថា៖ ក្នុងនាមអាជ្ញាធរខេត្តបានពិនិត្យដោះស្រាយជាប់ ដើម្បីបើកកាយបង្ហូរមុខទឹកឲ្យទឹកស្រុងចុះទៅផ្នែកខាងក្រោមឲ្យបានឆាប់ កាត់បន្ថយការជន់លិចដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ។

    ឯកឧត្ដម អ៊ុ រាត្រី បន្ថែមថា៖ រយៈពេល៤ថ្ងៃមកនេះ ក្នុងក្របខណ្ឌ័ទូទាំងខេត្ត អាកាសធាតុក៍មិនមានភ្លៀងធ្លាក់ ដូច្នេះស្ថានភាពទឹកផ្នែកខាងលើ មានស្រុកម៉ាឡៃ អូរជ្រៅ និងក្រុងប៉ោយប៉ែត ស្ថានភាពស្រកខ្លាំងតាមអូរព្រំដែនជាដើម៕ដោយ៖ ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner