ព្រះមហាក្សត្រខ្មែរអបអរខួបលើកទី៧២នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (Video Inside)

ព្រះមហាក្សត្រនៃប្រទេសកម្ពុជា បានមានព្រះរាជបន្ទូលតាមព្រះរាជសារអបអរសាទរខួបទី ៧២ នៃការ បង្កើតសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជសាររបស់ព្រះអង្គបានបញ្ជាក់ថាព្រះរាជាណាចក្រកម្ពុជាតែង ស្ថិតនៅក្បែរជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិននិងប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ។

គួរបញ្ជាក់ ថាថ្ងៃទី១តុលាឆ្នាំ១៩៤៩ គឺជាថ្ងៃនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលគិតរហូតដល់ថ្ងៃស្អែកទី១តុលា ឆ្នាំ២០២១ គឺជាខួបរយៈពេល៧២ឆ្នាំ។ ព្រះរាជសារព្រះមហាក្សត្រនៃប្រទេសកម្ពុជាបានសរសេរទៅលោកប្រធា នាធិបតីស៊ីជីនពីង អបអរសាទរនៃទិវាខួបដ៏អ៊ឹកអធិកនេះ និងព្រះរាជសារបានកោតសរសើរជោគជ័យនៃប្រទេស

ចិនដែលបានកសាងសង្គមរុងរឿងលើគ្រប់ទិដ្ឋភាព។ ព្រះរាជសារបានសរសេរទៀតថាប្រទេសកម្ពុជាប្តេជ្ញារក្សា ចំណងប្រពៃណីនៃមិត្តភាព និងសហប្រតិបត្តិការជាមួយនឹងប្រទេសចិន និងលើកតម្កើងការកសាងសហគមន៍ កម្ពុជាចិនជាមួយនឹងអនាគតចែករំលែក។ សារព្រះមហាក្សត្រ នៅបានថ្លែងកោតសរសើរដល់រដ្ឋាភិបាលនៃប្រ ទេសចិនដែលបានផ្តល់វ៉ាក់សាំងចំនួន២ពាន់លានដូសចែកចាយដល់ប្រទេសជាងមួយរយនៅលើសកលលោក ដើម្បីរួមគ្នាប្រឆាំងនឹងជម្ងឺកូវីដ១៩៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner