តុលាការបញ្ជាក់ឈ្មោះយឹម ស៊ីណន ត្រូវបានបញ្ឈប់ការចាប់ តាំងពីថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០១៩ (Video Inside)

ឈ្មោះយឹមស៊ីណន និងបក្ខពួកទាំង១០នាក់ ត្រូវមន្ត្រីតុលាការបញ្ជាក់ថ្ងៃនេះថា ត្រូវបានគេចេញដីកាបញ្ឈប់ ការចាប់ខ្លួនតាំងពីខែវិច្ឆិកាឆ្នាំ២០១៩មកម្ល៉េះ។

ការបញ្ជាក់ជុំវិញការបញ្ឈប់ចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ ពី ឈ្មោះយឹមស៊ីណន ដែលជាអតីតប្រធានចលនាយុវជន គណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានស្នើរកអន្តរាគមន៍ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលដើម្បីការលើកលែងចោទប្រកាន់ជុំវិញករណីការសង្ស័យ ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍៩វិច្ឆិកាឆ្នាំ២០១៩ ដែលជាផែនការរៀបចំឡើងដោយទណ្ឌិត​ សម​ រង្ស៊ី ចង់នាំកម្លាំងចូល មកចាប់សម្តេចនាយករដ្ឋមន្ត្រី ដោយញុះញង់ឲ្យកង កម្លាំងប្រដាប់អាវុធបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់និងញុះញង់ឲ្យពលរដ្ឋទូទាំងប្រទេសក្រោកឡើង ប្រឆាំងនឹងរដ្ឋអំណាចនិងការប្រមូលថវិកាដើម្បីគាំទ្រ សកម្មភាពខុសច្បាប់របស់ខ្លួន។

យោងតាមដីកាបញ្ឈប់ឲ្យចាប់ខ្លួនមួយ កាលពីថ្ងៃទី១៥វិច្ឆិកាឆ្នាំ២០១៩, តុលា ការបានសម្រេចបញ្ឈប់ការចាប់ខ្លួនមនុស្ស១០នាក់ក្នុងនោះរួមមានឈ្មោះយឹមស៊ីណន នោះរួចទៅហើយ ពីបទ ជាប់ពាក់ព័ន្ធរួមគំនិតក្បត់និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខនិងសង្គម នោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner