ក្រុមនិស្សិតស្រាវជ្រាវផលិត Drone ទទួលបានការលើកទឹកចិត្ត (Video Inside)

ក្រុមនិស្សិតខ្មែរដែលស្រាវជ្រាវនិងផលិតយន្តហោះដ្រូនលើកដំបូង បានទទួលការលើកទឹកចិត្តនិងការគាំទ្រការ ស្រាវជ្រាវផលិតឧបករណ៍បច្ចេកវិទ្យានេះបន្តទៀត។ ការលើកទឹកចិត្តនេះ បានធ្វើឡើងតាមរយៈគណៈប្រតិភូក្រ សួងការងារដឹកនាំដោយលោករដ្ឋលេខាធិការហេងសួរ និងក្រុមសប្បុរសជនដែលរួមមានលោកឧកញ៉ាឡេង

ណាវ៉ាត្រា បានអញ្ជើញចុះទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាកាលពីម្សិលមិញជាមួយនឹងការឧបត្ថម្ភ ទឹកប្រាក់ចំនួន១ម៉ឺន៥ពាន់ដុល្លារអាមេរិកដល់ក្រុមនិស្សិតដែលបានស្រាវជ្រាវនិងផលិតយន្តហោះ Drone លើក ដំបូងក្នុងប្រទេសកម្ពុជានេះ។

លោករដ្ឋលេខាធិការហេង សួរ បានថ្លែងកោតសរសើរកិច្ចប្រឹងប្រែងស្រាវជ្រាវ របស់ក្រុមនិស្សិតនិងរំពឹងថាស្នាដៃថ្មីៗបន្ថែមទៀតនៃការអភិវឌ្ឍន៍ Drone នេះ នឹងមានភាពកាន់តែទំនើបនិង ទាន់សម័យដើម្បីបម្រើតម្រូវការចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាការលើកស្ទួយកិត្យានុភាព និងជា មោទនភាពរបស់ជាតិសាសន៍កម្ពុជាផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner