កាកបាទក្រហម៖ មណ្ឌលសុខភាពច្រើនជាង២.០០០ទីតាំងបិទទ្វារនៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ មន្រ្តីកាកបាទក្រហមជាន់ខ្ពស់បានព្រមានថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថានកំពុងឈានដល់ចំណុចជិតដួលរលំហើយ និងថា មណ្ឌលសុខភាពជាង២ពាន់កន្លែងត្រូវបានបិទនៅទូទាំងប្រទេស។

នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ IFRC លោក Alexander Matheou បានប្រាប់សារព័ត៌មាន AFP នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃទៅកាន់ប្រទេសអាហ្វហ្គានីស្ថានថា មកទល់ពេលនេះ មណ្ឌលសុខភាពជាង២ពាន់កន្លែងហើយត្រូវបានបិទ ខណៈបុគ្គលិកសុខាភិបាលជាង២ម៉ឺននាក់លែងទៅធ្វើការ ឬកំពុងធ្វើការដោយមិនទទួលបានប្រាក់ខែ។ ដោយក្នុងចំណោមពួកគេ មានច្រើនជាង៧ពាន់នាក់ជាស្រ្តី។

ស្របពេលជាមួយគ្នានេះដែរ សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ក៏បានព្រមានដែរថា ការខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរកំពុងជំរុញឱ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ឈានដល់ចំណុចជិតដួលរលំហើយ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner