អគ្គមហាឧបាសិកាទើបទទួលងារតែងតាំងថ្មីចំនួន២១រូប ទទួលព្រះរាជសារអបអរសាទរពីសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកជំទាវឧត្តមសប្បុរសជនចំនួន២១រូប ដែលទើបទទួលងារតែងតាំងថ្មីពីគណៈសង្ឃធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល ដឹកនាំដោយលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកានាងវិសាខាពុទ្ធសាសនូបត្ថម្ភក៍កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានចូលថ្វាយបង្គំគាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងទទួលព្រះរាជសារអបអរសាទរ ក្នុងឪកាសទទួលគោរមងារថ្មី នាព្រះរាជតំណាក់វត្តឧណ្ណាឡោម រាជធានីភ្នំពេញ ។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្តូលថ្លែងអបអរសាទរចំពោះគោរមងារថ្មីនេះ ដែលជាការសាកសមបំផុតដែលមហាឧបាសិកាទាំង២១រូបទទួលបាន ។

ក្នុងនាមជាពុទ្ធសាសនូបត្ថម្ភក៍ម្នាក់ដែលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកានាងវិសាខាពុទ្ធសាសនូបត្ថម្ភ តែងតែយកអស់កម្លាំងកាយចិត្តកសាងសមិទ្ធិផលនានាលើផ្នែកពុទ្ធចក្រ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើន ស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តតរៀងទៅ ។ លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកានាងវិសាខាពុទ្ធសាសនូបត្ថម្ភក៍កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ តំណាងអោយលោកជំទាវឧត្តមសប្បុរសជនទាំង២១រូប បានមានប្រសាសន៍អរព្រះរាជគុណថ្វាយ ចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីជាអម្ចាស់ ដែលព្រះអង្គបានសព្វព្រះរាជហ័រទ័យប្រោសប្រទានការអបអរសាទរក្នុងថ្ងៃនេះ ហើយលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកានាងវិសាខា បានប្តេជ្ញាចិត្តបន្តរខិតខំពុះពារចូលកសាងលើកស្ទួយតម្លៃព្រះពុទ្ធសាសនាអោយកាន់តែរីកចម្រើន និងបដិបត្តិខ្លួនទៅតាមពុទ្ធឪវាទរបស់ព្រះសម្មាសម្ពុទ្ធ អោយស័ក្កសមជាអគ្គមហាឧបាសិកាដ៏ប្រពៃនៅក្នុងសង្គមជាតិខ្មែរ ដែលពោពេញទៅដោយវប្បធម៌ ប្រពៃណីដ៏សម្បូរបែប និងល្អឥតខ្ចោះ ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ គណៈសង្ឃព្រះពុទ្ធសាសនានិកាយធម្មយុត្តិនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រគល់គោរមងារដល់លោកជំទាវឧត្តមសប្បុសចំនួន២១រូបដែលមានងារជាឧត្តមទីប្រឹក្សាផ្ទាល់ ទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជបួរគ្រី ដោយមានការឯកភាពយល់ព្រមពីសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាង និងអញ្ចើញចូលរួមពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះរាជវង្សានុវង្ស រដ្ឋមន្រ្តីតាមក្រសួងពាក់ពន្ធ ឥស្សរៈជនជាន់ខ្ពស់រាជរដ្ឋាភិបាល ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជា១ពាន់នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner