សមត្ថកិច្ចចុះបង្ក្រាប ការ៉ាអូខេធំ១កន្លែង នៅមណ្ឌលគិរី ដែលលួចបើកដំណើរការ បំពាននឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ ទីតាំងការ៉ាអូខេ១ មានយីហោ«រ៉ូយ៉ាល់»ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរងនូវការព្រមាន ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្រោយពេលដែលការ៉ាអូខេនេះលួចបើក ដំណើរការឲ្យភ្ញៀវចូលច្រៀង ល្មើស និងបំរាមហាមឃាត់។

ក្នុងប្រតិបត្តការដែលដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ក្រោមការចង្អុលបង្ហាញពីលោកឧត្តម  សេនីយ៍ទោឡោសុខា រួមទាំងលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍កាលពីថ្ងៃទី៣០ ខែកក្កដាម្សិលមិញ នោះពិនិត្យឃើញថាទីតាំងល្មើសមានបន្ទប់ ការ៉ាអូខេចំនួន១៣ បើកដំណើរការ៥បន្ទប់។ ក្នុងនោះមានស្ត្រីបម្រើការចំនួន២៨នាក់ ប្រុស៧នាក់។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្នុងចំណោមស្ត្រី២៨នាក់នោះមាន១៥នាក់ បម្រើចាក់Beerដោយផ្ទាល់ជាមួយភ្ញៀវ និងអ្នកដទៃទៀត បម្រើកាងារផ្សេងៗ។ លោក ងិន សុវិមាន បានអប់រំណែនាំដល់ម្ចាស់ការ៉ាអូខេនេះផងដែរ អំពីការបំរាម និងទប់ស្កាត់នូវសកម្មភាពប្រាសចាកនៃសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់វីរុសកូវីដ-១៩។

ក្នុងប្រតិបត្តការនោះម្ចាស់ទីតាំងបានធ្វើកិច្ចសន្យាបញ្ឈប់ទង្វើខុសឆ្គងជាមួយសមត្ថកិច្ច។ ក្នុងនោះបានដកហូតសម្ភារបម្រើដល់ការច្រៀងមួយចំនួនរួមមាន ៖ ១-អំភ្លីចំនួន៣គ្រឿង ២-ក្បាល FM ចំនួន៤គ្រឿង ៣-ក្លាយអិនចំនួន៤គ្រឿង ៤-អេហ៊ិចចំនួន៤គ្រឿង ៥-ថាច់ស្រ្គីនចំនួន៤គ្រឿង ៦-ក្បាលមីក្រូហ្វូនចំនួន២ដើម។

សូមជម្រាបថា ភ្ញៀវដែលចូលច្រៀងការ៉ាអូខេនៅរ៉ូយ៉ាល់នៅថ្ងៃសមត្ថកិច្ចបង្ក្រាបនោះ សុទ្ធសឹង ជាបុរសៗដែលមានទីលំនៅក្នុងខេត្តមណ្ឌលគិរី ពិសេសក្រុងសែនមនោរម្យនោះតែម្តង ពុំមានអ្នកខេត្តដទៃមកនោះឡើយ៕ដោយ៖ សាតចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner