មេដឹកនាំបក្សសាធារណៈរដ្ឋបដិសេដសំណើររបស់លោក ដូណាល់ ត្រាំ ដែលចង់ឲ្យពន្យារពេលបោះឆ្នោតរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ មេដឹកនាំជាន់ខ្ពស់បក្សសាធារណៈរដ្ឋបានប្រកាសច្រានចោលការលើកឡើងរបស់លោក ដូណាល់ ត្រាំ នូវលទ្ធភាពនៃការពន្យារពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលបើតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក គឺត្រូវតែប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។

នៅសល់មិនដល់១០០ថ្ងៃទៀតឡើយ គឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នឹងត្រូវប្រព្រឹត្តិទៅ ហើយពាក់ព័ន្ធនឹងកាលបរិច្ឆេទបោះឆ្នោតនេះដែរ គឺមិនមានសិទ្ធិលើកពេលនោះទេ ខណៈរដ្ឋធម្មនុញ្ញអាមេរិកបានផ្តល់អំណាចឲ្យ សភាដើម្បីជាអ្នកកំណត់ថ្ងៃបោះឆ្នោត ។

យ៉ាងណាមិញ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើ Twitter ដោយអះអាងសាជាថ្មីម្តងទៀតថា ការអនុញ្ញាតឲ្យបោះឆ្នោតពីចម្ងាយតាមប្រៃសណីយ៍ (Mail-In Vote) នឹងមានភាពក្លែងបន្លំ និងមិនច្បាស់លាស់ត្រឹមត្រូវនោះឡើយ ។ វានឹងក្លាយជាភាពដ៏ម៉ាស់បំផុតមួយសម្រាប់សហរដ្ឋអាម៉េរិក… ដូច្នេះហើយ គួរពន្យារពេលថ្ងៃបោះឆ្នោត រហូតទាល់តែប្រជាជនអាម៉េរិកអាចធ្វើការបោះឆ្នោត ដោយត្រឹមត្រូវ ដោយសុវត្ថិភាព និងមានសន្តិសុខត្រឹមត្រូវយ៉ាងម៉េចដែរ? ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner