នៅត្រីមាសទី២ឆ្នាំ២០២០នេះ សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកធ្លាក់ចុះខ្លាំងបំផុត ដោយសារតែវិបត្តិ COVID-19
សហរដ្ឋអាម៉េរិក៖ ក្នុងត្រីមាសទី២ នៃឆ្នាំនេះ សហរដ្ឋអាម៉េរិកបានទទួលរងនូវការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធំបំផុត របស់ខ្លួនចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមកត់ត្រាសន្ទស្សន៍ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដែលធ្វើឱ្យអាជីវកម្មជាច្រើនបិទទ្វារ និង ធ្វើឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងាររបស់ពួកគេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ។
សហរដ្ឋអាម៉េរិកបានធ្លាក់ចុះផលិតផលក្នុងស្រុកសរុប GDP ចំនួន៣២.៩ភាគរយ ទោះបីល្អជាងការរំពឹងទុក ដែលនេះជាបទពិសោធន៍ដ៏អាក្រក់បំផុតរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ ចាប់តាំងពីឆ្នាំ១៩៤៧ និងបានបង្ហាញពីភាពធ្ងន់ធ្ងរនៃវិបត្តិដែលកំពុងកើតឡើងយ៉ាងឆាប់រហ័សនេះ ដែលបានបំផ្លាញការងាររាប់សិបលានរួចទៅហើយ ។
ទិន្នន័យរបស់ក្រសួងការងារចុងក្រោយបង្អស់នេះ បានបង្ហាញពីការកើនឡើងដំបូងៗប្រចាំសប្តាហ៍ជាប់ៗគ្នា នូវការទាមទារអត្ថប្រយោជន៍គ្រាគ្មានការងារធ្វើ បន្ទាប់ពីមានការធ្លាក់ចុះការទាមទារជាច្រើនសប្តាហ៍ ដោយជំរុញឱ្យមានការអំពាវនាវជាថ្មីដល់សភា ដើម្បីអនុម័តការចំណាយបន្ទាន់ថ្មីជុំបន្ទាប់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ៕