ជប៉ុននឹងអនុញ្ញាតឲ្យជនបរទេសមានលិខិតបញ្ជាក់ការស្នាក់នៅចូលប្រទេសខ្លួនវិញចាប់ពីសប្តាហ៍ក្រោយនេះ

ជប៉ុន៖ ចាប់ពីសប្តាហ៍ក្រោយទៅ រដ្ឋាភិបាលជប៉ុននឹងអនុញ្ញាតឲ្យជនបរទេសដែលមានលិខិតបញ្ជាក់ការស្នាក់នៅ ចូលមកប្រទេសរបស់ខ្លួនវិញ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសជប៉ុន ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសជប៉ុន អ្នកដែលបានចាកចេញពីជប៉ុន មុនពេលប្រទេសទិសដៅពួកគេត្រូវបានដាក់ចូលទៅក្នុងបញ្ជីបម្រាមនោះ នឹងមានសិទ្ធិដាក់ពាក្យសុំត្រលប់មកវិញបាន ។ ការអនុវត្តវិធានការនេះ នឹងរាប់ចាប់ពីថ្ងៃទី០៥ ខែសីហាតទៅ ។ សម្រាប់អ្នកដែលមានសិទ្ធិនោះ ស្ថានបេសក កម្មការទូតជប៉ុន នឹងចេញលិខិតបញ្ជាក់ឲ្យ ហើយពួកគេនឹងបង្ហាញឲ្យផ្ញើភស្តុតាងថា គ្មានជំងឺ COVID-19 ក្នុងពេល៧២ម៉ោងមុនការហោះហើរ ។

សូមបញ្ជាក់ថា ជប៉ុនបានដាក់បម្រាមលើការអ្នកដំណើរពីតំបន់ និងប្រទេសជាង១៤០ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងតូក្យូបានបញ្ជាក់ថា ខ្លួននឹងបន្ធូរបន្ថយវិធានការនេះជាបន្តបន្ទាប់វិញ ។ តួយ៉ាង កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្សូ អាបេ បាននិយាយថា ជប៉ុននឹងបើកកិច្ចពិភាក្សាជាមួយប្រទេសសេដ្ឋកិច្ចអាស៊ីទាំង១២ រួមមាន៖ ចិន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និង កម្ពុជាជាដើម ដើម្បីបើកការធ្វើដំណើរទៅមកឡើងវិញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner