នៅខែឧសភាឆ្នាំនេះ ចិនទិញផលិតផលកសិកម្មពីអាម៉េរិកត្រឹមតែ៦ពាន់លានដុល្លារ ឬស្មើនឹង៩.១ភាគរយ ខណៈចំនួននេះមិនអាចគ្រប់ចំនួនទៅតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ទេ

ចិន៖ ការសន្យារបស់ប្រទេសចិន អស់រយៈពេល០៧ខែមកនេះ ក្នុងការនាំចូលផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកតម្លៃ៣៦.៥ពាន់លានដុល្លារ ទំនងជាមិនអាចបំពេញបាន តាមគោលដៅគ្រោងទុកបានឡើយនៅឆ្នាំ២០២០ នេះបើតាមសារព័ត៌មាន CNA ។

សរុបទិន្នន័យកាលពីខែឧសភាកន្លងទៅ ចិនបានទិញផលិតផលកសិកម្មពីសហរដ្ឋអាម៉េរិកត្រឹមតែ៦ពាន់លានដុល្លារ ឬស្មើនឹង៩.១ភាគរយតែប៉ុណ្ណោះ គិតត្រឹមរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ និង ៣១ភាគរយទាបជាងកម្រិតកាលពីឆ្នាំ២០១៧ ។ បើតាមក្រុមអ្នកជំនាញនោះ ចិនមិនចង់រំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១នោះឡើយ ដ្បិតចិនខ្លាចអាម៉េរិកប្រើប្រាស់លេសនេះ ដើម្បីរិះគន់ ឬដាក់ទណ្ឌកម្មថ្មីទៀត ។

សូមរំលឹកផងដែរថា សហរដ្ឋអាម៉េរិក និង ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ កាលពីខែមករាកន្លងទៅ ដោយខាងភាគីចិនក៏បានសន្យាបង្កើនការទិញផលិតផលកសិកម្មពីសហរដ្ឋអាម៉េរិកផងដែរ ។ តួយ៉ាង ក្នុងមួយខែៗចិនត្រូវការសណ្ដែកសៀងពី៧ទៅ៨លានតោន ដើម្បីបំពេញតម្រូវការទីផ្សារដ៏ធំរបស់ប្រទេសខ្លួន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner