គ្រូបង្រៀនកម្ពុជាចំនួន ៤០រូប បានទទួលវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការបង្រៀន និងរៀនពីចម្ងាយពី សាធារណរដ្ឋ កូរ៉េ

រាជធានីភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការបង្រៀន និងរៀនពីចម្ងាយ រៀបចំឡើងក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជំនួយដល់ការបង្រៀន-រៀន នៅតាមសាលារៀនដោយផ្នែកលើផែនការសកម្មភាព។ វគ្គបណ្ដុះបណ្ដាលនេះ ចាប់ផ្ដើមនៅថ្ងៃទី០២ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយបានបែងចែកជាការសិក្សាតាមរយៈស្វ័យសិក្សាតាមតំណភ្ជាប់មេរៀនផ្ដល់ជូន និងការសិក្សាជាមួយគ្រូជនជាតិកូរ៉េ តាមប្រព័ន្ធអេឡិចត្រូនិក ។

ក្នុងនោះដែរ លោកប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ថ្លែងអំណរគុណ នឹងធ្វើការកោតសរសើរ ដល់មន្ទីរអប់រំ នៃទីក្រុងប៊ូសាន ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងនឹងផ្ដល់ឱកាសឱ្យលោកគ្រូអ្នកគ្រូនៅកម្ពុជាបានចូលរួម ក៏ដូចជាការខិតខំនិងព្យាយាមសិក្សារបស់សិក្ខាកាមកម្ពុជាទាំង៤០រូប ។ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលលោកគ្រូអ្នកគ្រូនៅតែទទួលបានការគាំទ្រ និងការចែករំលែកពីភាគីកូរ៉េ អំពីផែនការសកម្មភាពក្នុងការបង្រៀននៅតាមសាលារៀន។

សូមរំលឹកផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយមន្ទីរអប់រំ នៃទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ រៀបចំវគ្គបណ្ដុះបណ្ដាលពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការបង្រៀន និងរៀនពីចម្ងាយ ដោយមានសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលសរុបចំនួន៤០នាក់ ជាគ្រូបង្រៀននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner