កម្ពុជាទទួលបានចំណូលជាង ២៥ម៉ឺនដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ៩ខែឆ្នាំនេះ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះបានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេសចំនួនសរុប ៦ពាំន់១៦៧នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលសរុបចំនួន ២៥ម៉ឺន៣ពាន់៨០៩ដុល្លារអាមេរិក។

ដោយឡែក សម្រាប់ពេញមួយខែកញ្ញា ឆ្នាំ២០២១នេះ គ្រឹះស្ថានអង្គរ រកចំណូលបាន៨ពាន់២៨១ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន២២៨នាក់។

សម្រាប់ខែកញ្ញានេះដែរ គឺភ្ញៀវបរទេសដែលបាន ទិញបណ្ណចូលទស្សនារមណីយអង្គរ គឺមានការថយចុះ ៩២.២៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។ សម្រាប់ចំណូល មានការថយចុះ ៩២.៥៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។

ក្នុងរយៈពេល៩ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១ម៉ឺន២ពាន់៣៣៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner