ឧត្តមសេនីយ៍ឯក លៀង ភារម្យ ចុះសួរសុខទុក្ខ និងនាំយកអំណោយ នាយឧត្តមសេនីយ៍ នេត សាវឿន ជូនកម្លាំងនគរបាលជាតិ

ព្រះវិហារ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងប្រចាំការនៅប្រាសាទព្រះវិហារ និងតាមបណ្តាប៉ុស្តិ៍មួយចំនួន ចំណុះវរសេនាតូចនគរបាលការព្រំដែកគោកលេខ ៧៩៥ ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីផ្តល់ជូនដល់កងកម្លាំងនៅទីនោះ ដោយក្នុងម្នាក់ទទួលបាន មី ០១កេស ទឹកក្រូច ០១កេស និងថវិកាចំនួន៤ម៉ឺនរៀល ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ឱ្យកងកម្លាំងនគរបាលការពារព្រំដែនគោកទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពគោរពឱ្យបានម៉ឺងម៉ាត់នូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងគោរពវិធានការសុខភាពឱ្យបានល្អ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner