ក្រុម Roma យកឈ្នះ Zorya Luhansk ៣ទល់នឹង០ នៃការប្រកួតពានរង្វាន់ Europa Conference League

ក្រុមរមាស Roma បានយកឈ្នះ Zorya Luhansk ៣ទល់នឹង០ នៃការប្រកួតពានរង្វាន់ Europa Conference League កាលពីយប់មិញ នៅអ៊ុយក្រែន ។ ៣គ្រាប់របស់ Roma រកបានដោយកីឡាករ Stephan El Shaarawy នៅនាទី៧ គ្រាប់ទី២រកបានដោយអតីតខ្សែការពារក្រុមបិសាចក្រហម Manchester United កីឡាករ Chris Smalling នៅនាទី៦៦ និងគ្រាប់ចុងក្រោយរកបានដោយអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Tammy Abraham នៅនាទី៦៨ ។

សូមបញ្ជាក់ថា ជ័យជំនះនេះបានធ្វើអោយក្រុម Roma ស្ថិតនៅលើកំពូលតារាងពូល G ដោយមាន ៦ ពិន្ទុពីការប្រកួតពីរលើកជាមួយក្រុម Zorya នៅបាតតារាងបន្ទាប់ពីចាញ់ពីរប្រកួត៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner