អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំការងារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

តាកែវ ៖ នាព្រឹកថ្ងៃសុក្រទី០១ ខែតុលា ឆ្នាំ២០២១ លេខាធិការដ្ឋានរៀបចំ ការបោះឆ្នោតខេត្តតាកែវបានរៀបចំកិច្ចប្រជុំការងារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោកស្រីហែម បញ្ញា ប្រធានលេខាធិការដ្ឋានរៀបចំ ការបោះឆ្នោតខេត្តតាកែវពិធីនេះប្រារព្ធនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ ដោយមានការ អញ្ជើញចូលរួមពី លោក លោកស្រីមន្ត្រី លេខាធិការដ្ឋានរៀបចំការបោះឆ្នោត លោក លោកស្រី តំណាងគណបក្ស តំណាងសហភាព សហព័ន្ធយុវជនកម្ពុជា ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner