ក្រុមការងារសមាគមនារី ក្រសួងបរិស្ថាន នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ប្រគល់ជូនសន្តិសុខ ប៉ូលិស និងអ្នកអនាម័យ

ភ្នំពេញ ៖ ក្រុមការងារសមាគមនារីក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ អមដោយលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ តំណាង ក្រុម ការងារ យុវជន ក្រសួង លោកជំទាវ ងិន លីណា អគ្គលេខាធិការរង និង ជាអនុ ប្រធាន ក្រុម ការងារ លោក ទេស សំណាង អគ្គនាយក រង និងសមាជិក សមាជិកានៃក្រុមការងារ បាននាំយកថវិកា គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ប្រគល់ជូនសន្តិសុខ ប៉ូលិស និងអ្នកអនាម័យដែលមានជីវភាពខ្វះខាតចំនួន ២៧នាក់ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងនោះ ម្នាក់ៗទទួលបានថវិកាចំនួន ២០០ ០០០រៀល(ម្ភៃម៉ឺនរៀលគត់) អង្ករចំនួន ២៥គីឡូក្រាម ត្រីខចំនួន ១២កំប៉ុង មីចំនួន១កេស និងភេសជ្ជៈ(ទឹកសុទ្ធ១កេស និងទឹកក្រូច១កេស)។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវប្រធានក្រុមការងារក៏បានសួរសុខទុក្ខដល់សន្តិសុខ ប៉ូលិស និងអ្នកអនាម័យ និងបានពាំនាំនូវអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានគិតគូយកចិត្តទុកដាក់ពីសុខទុក្ខ សុខមាលភាព ជីវភាពរស់នៅ និងឱកាសការងារ សម្រាប់មន្រ្តីរាជការដែលជួបការខ្វះខាត ដែលទង្វើនេះបានឆ្លើយតបទៅនឹងគោលនយោបាយគាំពារមន្រ្តីរាជការរបស់ក្រសួងបរិស្ថាន។ ទន្ទឹមនេះ សន្តិសុខ ប៉ូលិស និងអ្នកអនាម័យ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែគិតគូពីសុខទុក្ខរបស់ពួកគាត់មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ជាកិច្ចបញ្ចប់ លោកជំទាវក៏បានផ្តាំផ្ញើដល់សន្តិសុខ ប៉ូលិស និងអ្នកអនាម័យត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ក្នុងពេលជួបវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការសុខាភិបាល«៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនឱ្យបានគ្រប់ៗគ្នា ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner