អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងការនាំយកអំណោយឧបត្ថម្ភដល់អង្គភាព នៃកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

ខេត្តព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ដែលមានការអមដំណើរដោយ អភិបាលរងខេត្ត លោក ស៊ូ សិរី រួមទាំងមន្ត្រីរដ្ឋបាលខេត្តជាច្រើនទៀត បានអញ្ជើញចុះសួរសុខទុក្ខ និងការនាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅឧបត្ថម្ភដល់អង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅថ្ងៃទី១តុលាឆ្នាំ២០២១។ នៅក្នុងដំណើរឆ្ពោះទៅកាន់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តនាពេលនោះ គឺបានទទួលការស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុតពី ប្រធានអង្គភាព នៃកងកម្លាំងទាំង៣ ផងដែរ។

អំណោយដែលរដ្ឋបាលខេត្ត បាននាំយកមកប្រគល់ជូនដល់កងកម្លាំងទាំងបី នៅក្នុងពេលនេះ ដោយអង្គភាពនីមួយៗ ទទួលបាន អង្ករ ២០០គីឡូក្រាម ទឹកបរិសុទ្ឋ ២០កេស មី ២០កេស ទឹកក្រួច ១០កេស អាល់កុល ៣០លីត្រ ម៉ាស ២៥០០បន្ទះ និងថវិកា ២លានរៀល។ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត នៅតែឈរលើគោលការណ៍ ក្នុងស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះអង្គភាព នៃកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលជាការសបញ្ជាក់ឲ្យឃើញ ពីកិច្ចទំនាក់ទំនង រវាងរដ្ឋបាលខេត្ត និងកងកម្លាំងទាំង៣ របស់ខេត្តព្រះវិហារ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែង កោតសរសើរអង្គភាព នៃកងកម្លាំងទាំង៣ដែលនៅក្នុងរយៈកាលកន្លងមក ក៏ដូចនៅគ្រាបច្ចុប្បន្ន តែងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុខដុមរមនា របស់ប្រជាជនទូទៅ នៅក្នុងខេត្តព្រះវិហារ យើងនេះ។

ឯកឧត្តមអភិបាលខេត្ត ប្រាក់ សុវណ្ណ បានក្រើនរំលឹកដល់នាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាលទាំងអស់ ត្រូវបន្តចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសហគមន៍ខេត្តព្រះវិហារ គ្មានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ៕ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner