សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញផ្ទេរភារកិច្ចអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ តុលា
ភ្នំពេញៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរភារកិច្ចអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១។
ប្រភពបន្តថា បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌរួច សម្តេចក្រឡាហោម ស ខេង នឹងបន្តអញ្ជើញផ្ទេរភារកិច្ចអភិបាលខេត្តមួយចំនួនទៀត។
ឯកឧត្តម ស្វាយ សំអ៊ាង
គួររម្លឹកឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តមួយចំនួនមានដូចជា ខេត្តស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ពោធិសាត់ កំពត កំពង់ធំ បាត់ដំបង។ យោងតាមព្រះរាជក្រឹត្យបានត្រាស់បង្គាប់ផ្ទេរភារកិច្ចខេត្តមានដូចជា៖
១. ផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
២. ផ្ទេរភារកិច្ចឯកឧត្តម ថង សាវុន ពីអភិបាល នៃគណៈអភិបាលខេត្តរតនគីរី ទៅជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី។
៣. តែងតាំងឯកឧត្តម ញ៉ែម សំអឿន ជាអភិបាល នៃគណៈអភិបាលខេត្តរតនគីរី។
៤. ផ្ទេរភារកិច្ចឯកឧត្តម ម៉ៅ ធនិន ពីអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាគណៈអភិបាល នៃអភិបាលខេត្តកំពត។
៥. ផ្ទេរភារកិច្ចឯកឧត្តម សុខ លូ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ទៅជាគណៈអភិបាល នៃអភិបាលខេត្តបាត់ដំបង។
៦. ផ្ទេរភារកិច្ចឯកឧត្តម ជាវ តាយ ពីអភិបាល នៃគណៈអភិបាលខេត្តកំពត ទៅជាគណៈអភិបាល នៃអភិបាលខេត្តពោធិ៍សាត់។
៧. ផ្ទេរភារកិច្ចឯកឧត្តម ងួន រតនៈ ពីអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទៅទៅជាគណៈអភិបាល នៃអភិបាលខេត្តកំពង់ធំ
៨. តែងតាំងមុខតំណែងឯកឧត្តម ម៉ុម សារឿន ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ៕
ដោយ:ពលជ័យ