ការរៀបចំពិព័រណ៍ផ្នែកសិប្បកម្ម និងឧស្សាហកម្ម ឆ្នាំ២០២១ “ Metal Cutting, Forming & Welding EXPO 2021” តាមរយៈប្រព័ន្ធអនឡាញ

(ភ្នំពេញ):ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្រុមប្រឹក្សាជំរុញការនាំចេញ ផ្នែកវិស្វកម្មឥណ្ឌា (EEPC) ដែលគាំទ្រដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណ្ឌា នឹងរៀបចំពិធីតាំងពិព័រណ៍ ផ្នែកសិប្បកម្ម និងឧស្សាហកម្ម ឆ្នាំ២០២១ “ Metal Cutting,Forming & Welding EXPO 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ ២៩ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ។
ក្នុងឱកាសនៃការរៀបចំពិព័រណ៍នេះ ក្រុមប្រឹក្សាជំរុញការនាំចេញ ផ្នែកវិស្វកម្មឥណ្ឌា (EEPC) សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើផ្នែក សិប្បកម្ម និងឧស្សាហកម្ម ពាក់ព័ន្ធនឹងការកាត់ ផ្សារ តម្លើងដែក ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍ខាងលើ និងចូលរួមកម្មវិធី ជំនួបពាណិជ្ជកម្ម តាមប្រព័ន្ធអនឡាញ (Webinars – B2B) នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល ជាមួយស្ថានទូតឥណ្ឌា ប្រចាំនៅភ្នំពេញ សូមអញ្ជើញលោក លោកស្រី ដែលជាសិប្បករ ឧស្សាហករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមចូលទៅគេហទំព័រ https://eepcvirtualexpo.com/metalcutting-2021 ឬ បំពេញបែបបទ ចុះឈ្មោះចូលរួមតាមរយៈ https://eepcvirtualexpo.com/visitor/ovex visitor registration form/MjM ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋាន កិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជ-កម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ទូរស័ព្ទលេខ៖ ០១៧ ៩៦០ ២០០ / ០៨៧ ៧៥៥ ៥៥១ ឬអ៊ីម៉ែល៖ [email protected]/ [email protected]

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner