ការរៀបចំពិព័រណ៍ “The Second Western China International Sourcing Exhibition” នៅខេត្តសានស៊ី ប្រទេសចិន

(ភ្នំពេញ):ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជនទូទៅឲ្យបានជ្រាបថា៖ រដ្ឋបាលខេត្តសានស៊ី នឹងរៀបចំពិព័រណ៍ “The Second Western China International Sourcing Exhibition” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិស៊ីអាន ខេត្តសានស៊ី ប្រទេសចិន។
ទំនិញដែលមានដាក់តាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ មានដូចជា ផ្នែកកសិកម្ម រួមមានផលិតផលកសិកម្មចម្រុះមុខ ដូចជា បន្លែ ផ្លែឈើស្រស់ ផ្លែឈើបង្កក និងការកែច្នៃ បសុសត្វ បច្ចេកទេសចិញ្ចឹមសត្វ ឧបករ-
ណ៍កែច្នៃកសិផល គ្រឿងយន្តកសិកម្ម ធាតុចូលកសិកម្ម ។ល។ ផ្នែកផលិតកម្ម មានឧបករណ៍ និងម៉ាស៊ីន ដែលបម្រើឲ្យផលិតកម្ម គ្រឿងបន្លាស់គ្រប់ប្រភេទ គ្រឿងម៉ាស៊ីន ដែលបម្រើឲ្យឧស្សាហកម្មកាត់ដេរ និងស្បែកជើង និងគ្រឿងយន្ត ។ល។ ផ្នែកបច្ចេកវិទ្យាទំនើប មានដូចជា គ្រឿងអេឡិចត្រូនិក ផ្នែករឹង និងផ្នែកទន់ នៃកុំព្យូទ័រ ឧបករ-
ណ៍ផ្តល់ព័ត៌មាន ។ល។ ផ្នែកវប្បធម៌ និងទេសចរណ៍ជាដើម ដែលផលិតនៅក្នុងខេត្ត សានស៊ី និងនាំមកពីបណ្តាខេត្តផ្សេងៗ នៃប្រទេសចិន មកដាក់តាំងបង្ហាញ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ជាមួយអន្តរជាតិ។
ដំណឹងនេះ ចាត់ទុកជាការផ្សព្វផ្សាយ ដល់បណ្តាក្រុមហ៊ុន និងសហគ្រាសក្នុងប្រទេសកម្ពុជា ដែលមានបំណង ស្វែងរកប្រភពផ្គត់ផ្គង់ទំនិញ ពីប្រទេសចិន មកបំពេញខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ឬមានបំណងបញ្ជាទិញផលិតផល ពីខេត្តសានស៊ី មកចែកចាយបន្ត សូមទំនាក់ទំនងដោយផ្ទាល់ទៅ លោក Gu Lei អ្នកគ្រប់គ្រងព្រឹត្តការណ៍តាមរយៈទូរសារ៖ ០២៩ ៦៣៩១៧៦១១ ឬលេខទូរស័ព្ទ៖០២៩ ៦៣៩១៧៦០៩ ឬធ្វើទំនាក់ទំនងមកមន្ត្រីសម្របសម្រួល នៃនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ៖ ០៨៩ ៩១១ ១០១ ឬ ០៨៧ ៧៥៥ ៥៥១ ឬអ៊ីម៉ែល៖ [email protected] / [email protected]

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner