ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើង ការពារព្រំដែនកម្ពុជា វៀតណាម

កំពត ÷ ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើងការពារព្រំដែនកម្ពុជា វៀតណាមក្នុងភូមិសាស្រ្តខេត្តកំពត នៅឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ ២០២១។

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១ មកដល់ខាងមុខនេះ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងរួមនិងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញ អាជ្ញាធរក្រុង ស្រុក បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយតំណាងកងកម្លាំងដែលមកពីអង្គភាពឈរជើងនៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅសាលាខេត្ត កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ។

ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃប្រទេសជាតិ ជួបប្រទះបញ្ហាការឆ្លងរាលដាលកូវីត១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងការពារនៅក្នុងភូមិសាស្ត្រខេត្តកំពត តែងបានចូលរួមគ្រប់សកម្មភាពអនុវត្តយ៉ាងសកម្មរាល់បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចការណែនាំរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត បានយ៉ាងល្អនិងមានប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងឯកភាពកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនិង អាជ្ញាធរក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សហការគ្នាចូលរួមគាំទ្រ យ៉ាងសកម្មក្នុងការអនុវត្តបទបញ្ជាបយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដើម្បីថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ នៅតាមខ្សែបន្ទាត់ព្រំដែនមានស្ថេរភាពល្អប្រសើរ ជាពិសេសការងារបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានប្រសិទ្ធភាពនៅក្នុងភូមិសាស្ត្រខេត្តកំពតនាពេលកន្លងមក។ ឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានរុញលើកទឹកចិត្តផ្ដាំផ្ញើ ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹង សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅតាមភូមិសាស្រ្ត ព្រំដែនគោក ព្រំដែនទឹកខេត្តកំពត ឲ្យបានល្អបន្ថែមទៀតដើម្បីបង្ការទប់ស្កាត់ បទល្មើសគ្រប់រូបភាពនៃការលួចឆ្លងដែនខុសច្បាប់ ពិសេសត្រូវពិនិត្យឲ្យបានហ្មតចត់ដាច់ខាតការឆ្លងដែនដែលមិនបានធ្វើតេស្តឬត្រួតពិនិត្យអំពីសុខភាព ហើយត្រូវបន្តផ្សព្វផ្សាយជំរុញការចូលរួមអនុវត្តនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំថែមទៀត ។

ឯកឧត្តមជាវ តាយ ក៏បានឧបត្ថម្ភថវិកានិងគ្រឿងឧបភោគបរិភោគស្មើៗគ្នា ដល់អង្គភាពកងកំលាំងទាំងបី ក្នុងនោះរួមមាន កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក ចំណុះស្នងការនគរបាលខេត, វរៈសេនាតូចលេខ២យោធាការពារព្រំដែនគោកចំណុះតំបន់សឹករងកំពតនិងវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ សរុបកម្លាំងមានចំនួន ៣៧៨នាក់។ សរុបថវិកាចំនួន៦០លានរៀល, មី៣០កេះធំ,អាល់កុល១៨០លីត្រ ,ម៉ាស ៦កេះ ,ត្រីខ៣០កេះ និងអង្ករ ១៥០០ គីឡូ ។ ជាមួយឱកាសនោះដែរ ឯកឧត្តមជាវ តាយ ក៏បាន ប្រគល់ជូននូវ សម្ភារៈប្រើប្រាស់បម្រើឲ្យសកម្មភាពបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងយន្តការកម្មភាពនៃដំណើរការ ការងាររៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ ជូនដល់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត រួមមានម៉ាស៊ីនវាស់កំដៅចំនួន៣០គ្រឿង ,អាកុលចំនួន២៤០លីត្រ ,ម៉ាស២៨០ប្រអប់ និងស្រោមដៃចំនួន៩៣ប្រអប់ផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner