អប្សរាព្រឹកនេះ ០៤ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C4  ក្រសួងធនធានទឹក ជូនដំណឹងដល់ពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងសែន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ខណៈកម្ពស់ទឹកស្ទឹងកើនឡើង៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

C3  ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ម្សិលមិញ បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១៩៩នាក់, ជាសះស្បើយចំនួន៤៩០នាក់ និងអ្នកស្លាប់ថ្មីចំនួន២៣នាក់។ គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៣,២៥៦នាក់, សះស្បើយសរុបចំនួន១០៤,៤០៨នាក់, ស្លាប់សរុបចំនួន២,៣៨៣នាក់៕…អានផ្ទាល់ (ដោយ៖ជា សេឌី)ចប់

V1    រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្តីពី ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕…អានផ្ទាល់

C5    គណៈកម្មាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ និងការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៅថ្ងៃទី២ ខែតុលានេះ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

BH1  ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២១ កម្ពុជានាំចេញកសិផល បានជាង ៣៨០០ លានដុល្លារអាមេរិក ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ប៊ុន ហុក)

V3      ពលករខ្មែរដែលកំពុងជួបការលំបាក ចំនួន ៩៣ គ្រួសារទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ៕…អានផ្ទាល់

V4      ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា មានជាង១១ម៉ឺននាក់ ៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

BH2  ឯកឧត្តម ស ថេត ហាមដាច់ខាត អ្នកសារព័ត៌មានចូលថត ឬឡាយ នៅពេលសមត្ថកិច្ច កំពុងអនុវត្តការងារ ជំនាញចាំបាច់ ៕ …អានផ្ទាល់…

C6    អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយការងារ តាមប្រព័ន្ធ Online (Google Meet)៕

…អានផ្ទាល់ (ដោយ៖ជា សេឌី)

ខេត្តបន្ទាយមានជ័យ

C10          មន្ត្រីជំនាញពាក់ព័ន្ធ បានលើកឡើងការធ្វើផ្លូវក្រវាត់ជុំវិញតំបន់ការពារសម្បត្តិធម្មជាតិភ្នំព្រះភ្នំវែង ជៀសវាងការទន្ទ្រានយកដី ឬធ្វើអាជីវកម្មរុករករ៉ែជាដើម។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប

ខេត្តព្រះវិហារ

C8  កងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃ ដែលឈរជើង នៅក្នុងទិសទី១ ប្រាសាទព្រះវិហា នៅតែប្តេជ្ញារួមគ្នាបន្ត ទប់ស្កាត់បង្ក្រាបរាល់បទល្មើសដែលលបលួចឆ្លងដែនខុសច្បាប់៕…អានផ្ទាល់ (ដោយ៖លី ណា)

C9    កងកម្លាំងនគរបាលជាតិ ឈរជើងនៅទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ទទួលបានអំណោយ ពីអគ្គស្នងការនគរបាលជាតិ នាឱកាសបុណ្យភ្ជុំបិណ្ឌ៕…អានផ្ទាល់ (ដោយ៖លី ណា)

ខេត្តក្រចេះ

C2  បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងក្រចេះ និងឃាត់មនុស្ស២១នាក់ ករណីលួចបើកដំណើរការអាជីវកម្មល្មើស វិធានរដ្ឋបាល ៕…អានផ្ទាល់ (ដោយ៖ម៉េង គាង)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តបាត់ដំបង

C7    ព្រែកទាល់ជាដែនជម្រកសត្វស្លាបដ៏ធំនិងទាក់ទាញបំផុតរបស់កម្ពុជា៕ …អានផ្ទាល់(ដោយ៖ជាសេឌី)

ខេត្តកំពត

C11          រយៈពេល៩ខែក្នុងឆ្នាំ២០២១ នេះសាខាកាកបាទក្រហមខេត្តកំពតបានផ្ដល់អំណោយមនុស្សធម៌ដល់ពលរដ្ឋងាយរងគ្រោះ និងរងការប៉ះពាល់ដោយសារជំងឺកូវីដ១៩បានចំនួនជាង ២ពាន់គ្រួសារ៕…អានផ្ទាល់ (ដោយ៖សិលា សារិន)

ខេត្តកែប

BH5  អភិបាលខេត្តកែប អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាទេសចរណ៍ ពិភពលោក លើកទី៤១ ៕ …អានផ្ទាល់…

ខេត្តកំពង់ធំ

BH6  អតីតយុទ្ធជន ១៤១គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច បានទទួលអំណោយ កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ៕ …ឃ្លីប…

…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពត

BH3  ឯកឧត្តម ជាវ តាយ ចុះជួបសំណេះសំណាល ជាមួយកងកម្លាំងឈរជើង ការពារព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តកំពត នៅឱកាស បុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ ២០២១ ៕ …អានផ្ទាល់…

                ខេត្តកែប

BH4  ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច អញ្ជើចុះសួសុខទុក្ខ កងកំលាំងដោះមី នៅលើភ្នំព្រួស នៃខេត្តកែប​៕ …អានផ្ទាល់…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

ខេត្តកំពត

C11          រយៈពេល៩ខែក្នុងឆ្នាំ២០២១ នេះសាខាកាកបាទក្រហមខេត្តកំពតបានផ្ដល់អំណោយមនុស្សធម៌ដល់ពលរដ្ឋងាយរងគ្រោះ និងរងការប៉ះពាល់ដោយសារជំងឺកូវីដ១៩បានចំនួនជាង ២ពាន់គ្រួសារ៕  …អានផ្ទាល់ (ដោយ៖សិលា សារិន)

ខេត្តសៀមរាប

C12          ប្រជាពុទ្ធបរិស័ទ ក្នុងខេត្តសៀមរាប ប្រកាន់ភ្ជាប់វិធានវិធានការ ៣កុំ ៣ការពារ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ក្នុងបរិបទកូវិដ១៩ ៕……អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

————

R99  ចូលរួមថែរក្សាបរិស្ថានកម្ពុជាដោយគ្រាន់តែប្រើប្រាស់ថង់ផលិតពីម្សៅដំឡូងមី

ថង់ផលិតពីរុក្ខជាតិ ឬម្សៅដំឡូងមី ត្រូវបានអ្នកផលិតឱ្យឈ្មោះថា ជា​ថង់បរិស្ថាន ដោយសារប្រភេទ​ថង់នេះ ផលិតពីរុក្ខជាតិ អាចរលាយចូលទៅក្នុងដីវិញ ក្នុងរយៈពេលដ៏ខ្លី និងមិនប៉ះពាល់ទៅដល់បរិស្ថាន ។ ​លោកនៅ វល័ក្ខ អ្នកសម្របសម្រួលផ្នែកលក់​នៅ Cleanbodia ប្រាប់ថា ថង់បរិស្ថាន ក្រៅពីមិនអាចប៉ះពាល់ទៅដល់បរិស្ថាន វាក៏ជាផ្នែកមួយ ជួយបង្កើនការយល់ដឹងទៅដល់ពលរដ្ឋ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក។…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ៕…ឃ្លីប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner