អុីរ៉ង់ស្នើឱ្យអាមេរិកដោះលែងប្រាក់បង្កកជាង ១០ពាន់លានដុល្លារនៅធនាគារបរទេសជាមុនសិន ដើម្បីបង្ហាញថាអាមេរិកមានចេតនាស្មោះត្រង់ក្នុងការចរចានុយក្លេអ៊ែរ

អត្ថបទដោយ៖
AMS OneMinute

អុីរ៉ង់បានបដិសេធធ្វើការចរចាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ២០១៥ ដោយផ្ទាល់ជាមួយអាមេរិក ខណៈការចរចាដោយប្រយោលបានជាប់គាំងតាំងពីខែមិថុនាមកម្ល៉េះ។

ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើវិស័យធនាគារ និងថាមពល អុីរ៉ង់មិនអាចដកប្រាក់របស់ខ្លួនរាប់ពាន់លានដុល្លារនៅធនាគារបរទេស ដែលភាគច្រើនជាចំណូលមកពីការនាំចេញប្រេង និងឧស្ម័នធម្មជាតិ។

យោងតាមរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ អុីរ៉ង់នឹងវិលត្រឡប់ទៅការចរចាដោយប្រយោលនៅក្រុងវីយ៉ែនណា ប្រទេសអូទ្រីសនៅពេលឆាប់ៗនេះ។ អុីរ៉ង់ទាមទារឱ្យអាមេរិកដកទណ្ឌកម្មទាំងអស់របស់ខ្លួនលើអ៉ីរ៉ង់ ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump ដកអាមេរិកចេញពីកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៨។

ប្រភព៖ Reuters

ads banner