រដ្ឋាភិបាលប៉ាគីស្ថាន បានបើកការពិភាក្សាជាមួយក្រុមតាលីបង់ប៉ាគីស្ថាន ឬ TTP ដែលជាក្រុមនៅពីក្រោយការវាយប្រហារសាហាវបំផុតជាច្រើនក្នុងប្រទេសនេះ ហើយរដ្ឋាភិបាលក៏បានសន្យាលើកលែងទោសចំពោះសមាជិកដែលព្រមចុះចាញ់

អត្ថបទដោយ៖
AMS OneMinute

ការពិភាក្សានេះជាការវិវត្តដ៏សំខាន់មួយ ចាប់តាំងពីការបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារកាលពីឆ្នាំ ២០១៤ ដែលឈានដល់ការប៉ះទង្គិចយោធាខ្នាតធំ។

យ៉ាងណាមិញ ក្រុម TTP បានចេញសេចក្ដីថ្លែងការណ៍ជំរុញសមាជិករបស់ខ្លួនឱ្យបន្តធ្វើការវាយប្រហារទៅលើយោធាប៉ាគីស្ថាន ព្រមទាំងបានច្រានចោលការរាយការណ៍អំពីការបែកបាក់ផ្ទៃក្នុង និងមិនទទួលស្គាល់អំពីការចរចាជាមួយរដ្ឋាភិបាល។

ក្រុម TTP និងក្រុមតាលីបង់អាហ្វហ្កានីស្ថានមាននិន្នាការ និងដើមកំណើតតែមួយ ហើយមានទំនាក់ទំនងយ៉ាងជិតស្និតរវាងគ្នានិងគ្នា។ យ៉ាងណាមិញ TTP ជាសត្រូវរបស់រដ្ឋាភិបាលប៉ាគីស្ថាន ខណៈដែលក្រុមតាលីបង់អាហ្វហ្កានីស្ថានបែរជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទរបស់ប៉ាគីស្ថានទៅវិញ។

ប្រភព៖ New York Times

ads banner