កងកម្លាំងនគរបាលជាតិ ឈរជើងនៅទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ទទួលបានអំណោយដ៏ថ្លៃថ្លា ពីអគ្គស្នងការនគរបាលជាតិ នាឱកាសបុណ្យភ្ជុំបិណ្ឌ

ព្រះវិហារ ៖ ឯកឧត្តម នាយឧត្ត ម សេ នី យ៍ ហ៊ូ សា គុណ អគ្គស្នងការ រង នគនគរបាលជាតិ ប្រធាន នាយកដ្ឋាន កណ្តាល នគរ បាល ព្រំដែន នៅថ្ងៃទី០៣ ចុងសប្តាហ៍នេះ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងការពារទឹកដី នៅទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នាឱកាសចុះសួរសុខទុក្ខ នៃពិធីបុណ្យភ្ជុំបិណ្ឌ រួមមាន មី, ត្រីខ , ទឹក ភេ ស ជ្ជះ នឹង ថវិកាចំនួន ៤០ លានរៀល ។

នៅក្នុងពិធីប្រគល់អំណោយនេះ ឯកឧត្តមនាយឧត្ត ម សេ នី យ៍ ហ៊ូ សា គុណ អគ្គស្នងការ រង នគនគរបាលជាតិ ប្រធាន នាយកដ្ឋាន កណ្តាល នគរ បាល ព្រំដែន បានថ្លែងថា ក្នុង បរិបទ នេះ កងកម្លាំង នគរបាល ជាតិ គឺ ដៃ ម្ខាង ការពារ បូរណភាព ទឹក ដី នឹង ដៃ ម្ខាង ទៀត ប្រយុទ្ធប្រឆាំង នឹង ជំងឺ កូវី ដ -១៩ ។

អគ្គស្នងការរងនគរបាលជាតិ នាយឧត្ត ម សេ នី យ៍ ហ៊ូ សាគុណ បាន សង្កត់ធ្ងន់ថា ស្ថិត ក្នុង បរិបទ មួយ ដែល បច្ចុប្បន្ន នេះ មេរោកូវី ដ -១៩ បាន នឹង កំពុង វាយលុក ធ្វើឲ្យកងកម្លាំងនគរបាល ការពា ព្រំដែន យើង ត្រូវ បង្កើន នូវ ស្មារតី បន្ថែម ទ្វេរ ឡើង ។ ហើយត្រូវចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងអង្គភាព ពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវសម្របសម្រួលខ្លួនក្នុងការរស់នៅជាមួយបរិបទជំងឺកូវីដ-១៩ តាមបែបគន្លងថ្មី ហើយត្រូវថែរក្សាសុខភាព អនាម័យ ក្នុងការរស់នៅឲ្យបានល្អ ដោយប្រកាន់យកនូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតជានិច្ច ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្ត ម សេ នី យ៍ ហ៊ូ សាគុណ ក៏ បានថ្លែងកោតស រសើរ លើកទឹកចិត្ត នឹង វាយ តំលៃ ខ្ពស់ ចំពោះ ស្មារតី ការតស៊ូ នឹង ភាព អំណត់ អត់ធន់ ព្យាយាម ប្រឈម នូវ រាល់ គ្រប់ឧបស គ្គ ក្នុង បុព្វហេតុ ការពារជាតិ ការពារ បូរណភាព ទឹក ដីតាម បន្ទាត់ ព្រំដែន ទទួលបាន លទ្ធផល ល្អប្រសើរ តប តាម ប្រសា ស ន៍ ដ៏ ខ្ពង់ខ្ពស់ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ដោយ មិន ឲ្យ បាត់បង់ មួយ មី លី ម៉ែត នោះនោះឡើយ ៕ សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner