រថយន្តហាយឡែនឌ័របុកទ្រូងផ្លូវព្រះមុន្នីវង្ស រងការខូចខាតយ៉ាងដំណំ

ានបេីករថយន្តជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចមួយកង់ រីឯរថយន្តបង្កបានបែកកង់មុខនិងក្រោយចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AK-0269 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បានបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចអស់មួយកង់ រីឯរថយន្តបង្កបន្តទៅមុខទាំងបែកកង់មុខនិងកង់ក្រោយបានប្រហែល៥០ម៉ែត្រទេីបឈប់ ដោយករណីនេះមិបណ្ដាលឲ្យមនុស្សរងរបួសនោះឡេីយ។ ក្រោយមកស្រាប់តែឃេីញបុរសម្នាក់បេីកទ្វាចុះពីលេីរថយន្តបង្កដោយស្ថានភាពដូចជាស្រវឹងស្រាហេីយគេចខ្លួនពីកន្លែងកេីតហេតុភ្លាមៗ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner