នគរបាលខណ្ឌមានជ័យបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបាន០២នាក់

 ភ្នំពេញ  ៖  កម្លាំងកងអន្តរាគមន៍ខណ្ឌ មានជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១  ធ្វេីការល្បាតក្នុងភូមិសាស្ត្រ  ក៏ប្រទះឃេីញជនសង្ស័យ២នាក់កំពុងជិះម៉ូតូឌុបគ្នាមានការសង្ស័យ ក៏ហៅឈប់ធ្វេីការឆែកឆែរកឃេីញនូវសារធាតុញៀនចំនួន០៣កញ្ចប់  និងវត្ថុតាងមួយចំនួន  ។ 
 ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងនៅវេលាម៉ោង៣០ម៉០០នាទីទៀបភ្លឺ ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤  ខែតុលា  ឆ្នាំ ២០២១ ត្រង់ចំណុចប្រឡាយលូទឹកស្អុយ ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក  ម៉េង  វិមានតារា  អធិការនគរបាលខណ្ឌមានជ័យ  បានឲ្យដឹងថា  ជនសង្ស័យចំនួន២នាក់ដែលឃាត់ខ្លួនបានរួមមាន   ៖  ទីឈ្មោះ នៅ ហ៊ាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅហាងតូប៉េះ ទីកន្លែងស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។  និងទី២  ឈ្មោះ ពេជ្រ សុវណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

-សម្ភារៈបន្សល់ទុក៖ ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ថង់តូច,ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FV-6692, ទូរស័ព្ទចំនួន០២គ្រឿង (ម៉ាកOPPO S7 ពណ៌ក្រហមចំនួន០១គ្រឿង និងម៉ាកម៉ូតូរ៉ូឡាសេរីចាស់ ពណ៌ក្រហម ចំនួន០១គ្រឿង)។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner