ស្ត្រីម្នាក់តូចចិត្តប្តីលួចមានស្រីថ្មី សម្រេចចិត្តជិះឡំប្រឺតាមកលោតទឹកពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេច

ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយ បន្ទាប់ពីស្ត្រីម្នាក់តូចចិត្តនឹងប្ដីមានស្រីថ្មីក៏បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែមិនបានសម្រេចឡើយ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចលើស្ពាន ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

  ស្ត្រីខាងលើឈ្មោះ លីម សុភ័ក្ត្រ អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិ ចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 បេីតាមការរៀបរាប់ពីស្ត្រីរងគ្រោះបានប្រាប់ឱ្យដឹងថា គាត់មានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង រហូតមិនចង់រស់នៅតទៅទៀតទេ ពីព្រោះប្តីរបស់គាត់លួចមានស្រីថ្មី ធ្វើឲ្យគាត់គិតខ្លី ក៏ជិះឡំប្រឺតសមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វាទាំងយប់ តែដោយសារគាត់លេបថ្នាំងងុយគេងខ្លាំងពេក ទើបគាត់សម្រេចចិត្តទៅគេងនៅរង្វង់មូល ព្រហ្មមុខបួនសិន ចាំព្រឹកឡើងសឹមទៅសម្លាប់ខ្លួន។  លុះភ្ញាក់ព្រឹកដើរគាត់ក៏ដើរឡើងស្ពានជ្រោយចង្វាបម្រុងលោតទឹក តែត្រូវបានប្រជាពលរដ្ឋជួយចាប់ទាន់ ។
   ក្រោយមក  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចនាំស្ត្រីរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាដើម្បីធ្វើការសាកសួរ ណែនាំបន្ថែម រួចទាក់ទងទៅក្រុមគ្រួសារឱ្យមកយកស្ត្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ ៕ដោយ ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner