ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៤៥៦,៨៧២នាក់ (គិតត្រឹមថ្ងៃទី៧ ខែតុលា)
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៤៥៦,៨៧២នាក់។ ក្នុងនោះរួមមាន
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩១៣,៦៣៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៦៣,៩០៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៧៧៩,៣២៩នាក់
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕