អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានការពេញចិត្តយ៉ាងខ្លាំង និងសូមអបអរសាទរ សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះ គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីឈាន ទៅកំណត់ឱ្យឥស្សរជនកំពូលរបស់ជាតិ ក្នុងមុខតំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសញ្ជាតិខ្មែរ តែមួយគត់។

ការផ្តួចផ្តើមគំនិតរបស់ សម្តេច ខាងលើនេះ គឺជាគតិបណ្ឌិត ដែលមានលក្ខណៈស្នេហាជាតិយ៉ាងខ្ពង់ខ្ពស់ឧត្តុងឧត្តម ដែលនឹងធានានូវឯករាជ្យ និងអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ហើយរារាំងបាននូវពួកជនឱកាសនិយម ដែលពឹងផ្អែកសញ្ជាតិច្រើនដែលខ្លួនមាន យកបរទេសធ្វើជាបង្អែក ហើយធ្វើនយោបាយប្រជាភិថុត និងធ្វើជាដៃជើងបរទេស ក្នុងការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

អ្នកនាំពាក្យរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏សូមគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះការ ផ្តួចផ្តើមគំនិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចង្អុលបង្ហាញច្បាប់ស្តីពីការកំណត់សញ្ជាតិកម្ពុជាតែមួយ ចំពោះថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់កម្ពុជាទាំង៤ ជាអាទិ៍ ត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលទាមទារឱ្យមានការអនុម័តដោយសម្លេង ២/៣ នៅក្នុងសភាកម្ពុជា។ នេះគឺជាការធានាមួយទៀត ចំពោះកម្ពុជាបច្ចុប្បន្នក៏ដូចជានាពេលអនាគតថា ថ្នាក់ដឹកនាំកម្ពុជា ជាឥស្សរជនស្នេហាជាតិ ស្នេហាឯករាជ្យ អធិបតេយ្យជាតិ ព្រមទាំងស្នេហាលទ្ធិប្រជាធិបតេយ្យ គឺពឹងផ្អែកលើកម្លាំងប្រជាជាតិទាំងមូល ទាត់ចោលនូវការប៉ុនប៉ងធ្វើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ពីសំណាក់ក្រៅប្រទេស៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner