ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គាំទ្រអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងវិធានការតាមផ្លូវច្បាប់របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ: លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានគាំទ្រអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងវិធានការតាមផ្លូវច្បាប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងលិខិតគាំទ្ររបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅថ្ងៃទី៨ ខែតុលា នេះបានឱ្យដឹងថា សម រង្ស៊ី ជានរណា? សម រង្ស៊ី ជាពិរុទ្ធជន និងជាអ្នកនយោបាយអនាថា ដែលព្យាយាមគ្រប់ពេលវេលា ដើម្បីបំពុលបរិយាកាសសង្គមខ្មែរ ដោយប្រើពាក្យញុះញង់បំផ្លើសការពិតឥតគណនា រហូតដល់មានការប្រមាថជា ច្រើនលើកច្រើនសារដល់ព្រះកិត្តិនាម ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះជាណាចកកម្ពុជាថែមទៀតផង។

ទាក់ទងទៅនឹងព្រឹត្តិការណ៍ថ្មីនេះ សម រង្ស៊ី បានព្យាយាមម្ដងទៀតដោយបានធ្វើការចោទប្រកាន់អំពីរឿងមិនពិត ចោទប្រកាន់ថា “ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសញ្ជាតិ២ “ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រមុខរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរបំផុត៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner