អប្សរាព្រឹកនេះ ០៩ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

H3     នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា នឹងបើកសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ប្រសិនស្ថានភាពកូវីដ-១៩ មិនមានការរាលដាលក្នុងសហគមន៍ទេ ក្នុងរយៈពេលដ៏ខ្លីនេះ៕…ឃ្លីប…(2:22)

H2     សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថាពីរឿងអ្នកដែលមិនបានចាក់វ៉ាក់សាំង ថាអាចជាអ្នកនៅឯកោពីគេ។ សម្តេចតេជោ នៅតែអំពាវនាវដល់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងអោយទៅចាក់វ៉ាក់សាំង ព្រោះអាយុជីវិតជារឿងសំខាន់៕…ឃ្លីប…

H1     សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាក់ពីមូលហេតុ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​៕…ឃ្លីប…(11:51)

BH1  ស្ថានបេសកកម្មកម្ពុជា នៅបរទេស ប្រកាសគាំទ្រ គំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ ៕ …ឃ្លីប… (រូបភាព អត្ថបទ កាត់ត បញ្ជូលសម្លេង លោក សរមៀត ប៊ុនហុក)

D1     ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទាន៣០លានដុល្លារ ជួយពង្រឹងប្រព័ន្ធសុខាភិបាល ឆ្លើយ

តបនឹងជំងឺកូវីដ១៩ របស់កម្ពុជា ៕ …អានផ្ទាល់ (ដោយ៖សេឌី )

BH4  សហភាពអឺរ៉ុប ផ្តល់ជំនួយឥតសំណង ១៧លានដុល្លារ សម្រាប់អភិវឌ្ឍផ្លូវជនបទជិត ១ពាន់គីឡូម៉ែត្រ ដើម្បីជួយទីផ្សារកសិកម្មនៅកម្ពុជា ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ប៊ុនហុក)

V5      កិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពសិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានគេទទួលស្គាល់នៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

ខេត្តបាត់ដំបង

D2     ចំនួនភ្ញៀវទេសចរណ៍ក្នុងខេត្តបាត់ដំបង មានការថយចុះជិត៧២% ក្នុងរយៈពេល០៣ថ្ងៃ នៃឱកាសដើរកំសាន្តក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…

ខេត្តរតនគីរី

C11   រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី ឆ្នាំ២០២១ មានការធ្លាក់ចុះ ៤៤.០២% ៕…កញ្ញា ឃុន ស្រីនុច …ឃ្លីប…

ខេត្តបន្ទាយមានជ័យ

C9     កម្លាំងសហគមន៍ ទេសចរណ៍បន្ទាយឆ្មារ ឃាត់អ្នកមិនពាក់ម៉ាស់ ចូលទៅកំសាន្ត នៅតាមរមណីយដ្ឋាននានា នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៕…លោកគៀន ចាន់ហ៊ីន…ឃ្លីប…

D4     ស្លឹកគ្រៃភ្លុកដំរី កំពុងមានទីផ្សារនាំចេញទៅប្រទេសថៃ  តែកសិករខ្មែរមិនមានលទ្ធភាពផ្គត់ផ្គង់ផលិតតាមតម្រូវការទីផ្សារ ៕…អានផ្ទាល់ (ដោយ៖ ជា សេឌី)

ខេត្តសៀមរាប

D3     ក្រុមហ៊ុន  អៀម មុនីសេដ្ឋា  អ៊ិនវេសម៉ិន យកនូវអំណោយជាអង្ករចំនួន៣តោន ប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីចែកបន្តដល់ពលរដ្ឋខ្វះខាត ក្នុងបរិបទកូវីដ19 ៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តសៀមរាប

N13    ទេសចរជាង៣ម៉ឺននាក់ដើរកម្សាន្តខេត្តសៀមរាប ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ៕ឃ្លីប(អាន កញ្ញា ឃុន ស្រីណុច)កាត់ត សុខ ណេត

ខេត្តកំពង់ចាម

N16-  រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្តប្រមាណជាង ៣៦ពាន់នាក់៕អានផ្ទាល់(ផ្តល់ដោយលោក លី ពៅ)

ខេត្តកំពត

BH3  លោកជំទាវលាង ហៃ ជាវ តាយ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ជូនដល់កុមារកំព្រា រស់នៅក្នុងមជ្ឈមណ្ឌលភូមិកុមារ អេស.អូ.អេស ក្រុងបូកគោ ៕              …អានផ្ទាល់… (អត្ថបទ រូបភាព​ លោក សិលា សារិន)

BH5  ខេត្តកំពត ទទួលបានភ្ញៀវទេសចរណ៍ បាន ១០ម៉ឺន ២ពាន់ ៥៩៨ នាក់ ៕ …ឃ្លីប… (អត្ថបទ រូបភាព​ លោក អួង វ៉ឹង + កាត់ត បញ្ជូលសម្លេង លោក សរមៀត ប៊ុនហុក)

…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

N17- ជប៉ុនផ្តល់ឥណទានសម្បទាន និងជំនួយឥតសំណង ជាង ៧០លានដុល្លារដល់កម្ពុជា៕អានផ្ទាល់(វេ

TN-    ក្រសួងមុខងារសាធារណៈរៀបចំពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និង មន្រ្តីរាជការរបស់ក្រសួងចំនួន៤៨នាក់៕..ឃ្លីប..ផលិតដោយលោក ឈឹម ទីណា (រដ្ឋមន្រ្តី ព្រុំ    សុខា)

————-

R102                ហេតុអ្វីបានពិភពលោកកោតសរសើរម្រេចកំពត?

ម្រេចកំពតទទួលបានការទទួលស្គាល់នៅលើពិភពលោក និង ទទួលបានពានរង្វាន់ជាច្រើនថាម្រេចឆ្ងាញ់។ តើកត្តាអ្វីដែលធ្វើអោយម្រេចនៅក្នុងទឹកដីជាប់សមុទ្រកម្ពុជាមានលក្ខណ:ពិសេសបែបនេះ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយលោករៀម ចំរើន

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ៕…ឃ្លីប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner