សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ គាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយកំណត់ឱ្យប្រធានព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មាន“សញ្ជាតិខ្មែរតែមួយគត់”

ភ្នំពេញៈនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ បានចេញញត្តិគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយកំណត់ឱ្យប្រធានព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មាន“សញ្ជាតិខ្មែរតែមួយគត់”។

យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតឈ្លាសវៃដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មាន“សញ្ជាតិខ្មែរតែមួយគត់”។

គំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតឈ្លាសវៃដោយតម្កល់តម្លៃប្រយោជន៍ជាតិជាធំនេះ បានបង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ពីមហាទឹកចិត្តស្នេហាជាតិ និងជាតិនិយមយ៉ាងប្តូរផ្តាច់មុះមុតគ្មានពីររបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាអគ្គមគ្គទេសក៍ដឹកនាំដ៏ឆ្នើមមួយរូបរបស់ជាតិ និងប្រជាជន សម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រសំខាន់ៗដែលមិនអាចកាត់ ថ្លៃបានជាច្រើន ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ក្រោមមាគ៌ាដឹកនាំដ៏ឆ្នើម និងឈ្លាសវៃប្រកបដោយគុណបំណាច់យ៉ាងថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ សូមប្រកាសជាឱឡារិក ប្តេជ្ញាចិត្តយ៉ាងមុតមាំអនុវត្តឱ្យបានម៉ឺងម៉ាត់តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការអនុវត្តសកម្មភាពចូលរួមការពារឯករាជ្យ អធិបតេយ្យ សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តន៍ និងសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះព័ត៌មានដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌បំផុតមកលើសម្ដេចតេជោ ហ៊ុន សែន ថាបានទិញសញ្ជាតិបរទេស និងលិខិតឆ្លងដែនពីប្រទេសសាយប្រឺស(Cyprus)។

យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងនូវការដឹងគុណ និងកោតសរសើរដោយស្មោះអស់ពីដួង ចិត្តយ៉ាងក្រៃលែង ដោយមានមោទនៈភាពជាទីបំផុត ដែលមានមេដឹកនាំដ៏ឈ្លាសវៃមួយរូបប្រកបដោយ ព្រហ្មវិហាធម៌ និងស្មារតីការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ប្រទេសជាតិ និងសុខមាលភាព ប្រជាជន។ យើងខ្ញុំទាំងអស់គ្នា សូមលើកដៃប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់នៅក្នុងលោក សូម ជួយតាមបីបាច់ថែរក្សា សម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារ សូមប្រកបត សុខភាពល្អ សុភមង្គល និងទទួលបានជ័យជម្នះថ្មីៗថែមទៀតនៅក្នុងភារកិច្ចដ៏ឧត្ដុង្គឧត្ដមដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនត្រចះត្រចង់ថែមទៀតនាពេលអនាគត៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner