មេដឹកនាំ​គណបក្ស​ធម្មាធិបតេយ្យ​ដែលមាន​សញ្ជាតិ​ពីរ​ គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន

ភ្នំពេញៈលោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ ដែលមាន​សញ្ជាតិ​ខ្មែរ និង​ហូ​ឡង់​បានប្រកាស គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​សិក្សា​អំពីការរៀបចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ ដើម្បី​កំណត់ឱ្យ​នាយករដ្ឋមន្ត្រី​, ប្រធានរដ្ឋសភា​, ប្រធានព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សញ្ជាតិ​ខ្មែរ​តែមួយ​។​

​លោកស្រី​បាន​មាន​ប្រសា​សាន៍​ថា លោកស្រី​សូម​គ្រាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​គឺ​ល្អ ប៉ុន្តែ​នៅ​ខ្វះ​មួយ​ជ្រុង ខ្វះ​ត្រង់​ថា មិនអាច​ដាក់​តែ​សញ្ជាតិ​ទេ ត្រូវដាក់​ជនជាតិខ្មែរ ឬក៏​ខ្មែរ​ពី​កំណើត ឬក៏​ដាក់ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​តែមួយ បាន​វា​សុ​ក្រឹត្យ បាន​វា​ក្លាយទៅជា​រឿង​ជាតិ​មួយ​ទាំងមូល​។​ កាលណា​បើ​ច្បាប់​សរសេរ​លុប​តែ សញ្ជាតិ វា​ចូល​រឿង​បុគ្គល​វិញ​។

​លោកស្រី​បាន​បញ្ជាក់ថា “​ខ្ញុំ​ក៏​សញ្ជាតិ​ពីរ​ដែរ​។ កុំ​គិតថា សម្តេចនាយក​រដ្ឋមន្ត្រី​ធ្វើ​ដើម្បី​កម្ចាត់​សម រង្ស៊ី ពីព្រោះ​សមរង្ស៊ី រាល់ថ្ងៃ​នៅក្រៅ​ច្បាប់​ហើយ​។ សំខាន់​គឺ​ខ្ញុំ​ប្រធាន​គណបក្ស​ធ​ម្មា​ធិបតី នៅក្នុង​ច្បាប់។ ​ដូច្នេះ​គាត់​កម្ចាត់​ខ្ញុំ​ដែរ​ហើយ​។ ប៉ុន្តែ​ខ្ញុំ​អត់​មាន​ខ្លាច​ទេ​។ ហេតុ​អី​ខ្ញុំ​គាំទ្រ​ដោយសារ​អី​?​ដោយសារ​ឆន្ទៈ​មនុស្ស​យើង​ធ្វើ​មេបក្ស​មួយៗ​គឺ​គេ​មានការ​គិត​ខុសគ្នា និង​ឆន្ទៈ​ខុសគ្នា​។ សម្រាប់​ខ្ញុំ​បើ​ប្រជារាស្ត្រ​បោះឆ្នោត​ឱ្យខ្ញុំ​ខ្ញុំ​អត់​ភ័យខ្លាច​ទេ​ខ្ញុំ​គាំទ្រ​ដោយសារ​អី​ដើម្បី​ផលប្រយោជន៍ជាតិ​។ ដើម្បី​បុព្វហេតុ​ជាតិ​ទៅ​អនាគត​របស់​យើង។ ​យើង​ត្រូវតែ​បង្កើត​ច្បាប់​នឹង​ហើយ​សម្តេច​តេ​ជោ​ផ្តួចផ្តើម​នេះ គឺ​ត្រូវចិត្ត​ជាមួយ​គណបក្ស​ធ​ម្មា​ធិបតេយ្យ យើង​សូម​គាំទ្រ​ទាំងស្រុង​។ ប៉ុន្តែ​ស្នើសុំក្រសួងយុត្តិធម៌​ថែម​ពាក្យ​ថា ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​តែមួយ ថែម​តែ​ប៉ុណ្ណឹង​ទេ វា​ទៅជា​រឿង​សម្រាប់​ការពារ​ប្រទេសជាតិ​មួយ​ទាំងមូល​វា​មិនមែនជា រឿង​បុគ្គល​។​ថ្វីត្បិតតែ​ខ្ញុំ​សញ្ជាតិ​ពីរ​មែន​តែ​ខ្ញុំ​គាំទ្រ​ពីព្រោះ​ខ្ញុំ​អាច​លា​សញ្ជាតិ​មួយទៀត​បាន​ (​សញ្ជាតិ​ហូ​ឡង់​)​ពីព្រោះ​សញ្ជាតិ​កម្ពុជា គឺជា​សញ្ជាតិ​កំណើត​របស់ខ្ញុំ បើសិនជា​រាស្ត្រ​បោះឆ្នោត​គាំទ្រ​ខ្ញុំ​ធ្វើជា​នាយករដ្ឋមន្ត្រី​ខ្ញុំ​ជិះ​យន្តហោះ​ទៅ លា​សញ្ជាតិ​ហូ​ឡង់​ភ្លាម ជា​ឆន្ទៈ​របស់​យើង យើង​ត្រូវតែ​ធ្វើ​យ៉ាងម៉េច​ឲ្យ​មានច្បាប់​នឹង​ហើយ​ចំណេញ​ជាតិ​យើង​ទៅ អនាគត ដូច្នេះ​សម្តេច​តេ​ជោ​សែន​គាត់​ធ្វើ​ត្រូវ​”​។​

​គួររំលឹកថា​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០២១​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត​និង​កែសម្រួល ពាក្យពេចន៍​មួយចំនួន លើ “​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២ មាត្រា​១០៦ ថ្មី​(​មួយ​) មាត្រា​១១៩ ថ្មី និង​មាត្រា​១៣៧ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មាត្រា​៣​និង មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​”​។

​ឯកឧត្តម ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត និង​កែសម្រួល​ពាក្យពេចន៍​មួយចំនួន លើ «​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២ មាត្រា​១០៦ ថ្មី​(​មួយ​) មាត្រា​១១៩ ថ្មី និង​មាត្រា​១៣៧ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មាត្រា​៣​និង មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​»៕
ដោយៈពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner